គេហទំព័តព័ត៌មាន Naharnet បានសរសេរថា យន្តហោះចម្បាំងរបស់កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារទៅលើទីក្រុង Baalbek ភាគខាងកើតនៃប្រទេសលីបង់ ដោយកំណត់គោលដៅ ទៅលើអគារមួយ ដែលជនភៀសខ្លួនស៊ីរី កំពុងស្នាក់នៅ។

រយៈពេលប៉ុន្មាននាទីមុនការវាយឆ្មក់តាមអាកាស កងទ័ពអ៊ីស្រាអែល បានព្រមានអ្នកស្រុកអំពីការវាយប្រហារ ដែលនឹងកើតឡើង ហើយបានប្រាប់ពួកគេឲ្យចាកចេញពីអគារនេះ។

ក្រុមសាក្សីឃើញផ្ទាល់ភ្នែក បាននិយាយថា ការបំផ្ទុះដ៏ខ្លាំង បានកើតឡើងបន្ទាប់ពីការវាយប្រហារតាម អាកាស។ គេឃើញរថយន្តសង្គ្រោះ និងយានយន្តសង្គ្រោះ នៅក្នុងតំបន់នោះ ។ អាជ្ញាធរលីបង់មិនទាន់ធ្វើអត្ថាធិប្បាយពីផលវិបាកទាំងនោះទេ។
ទន្ទឹមនឹងនេះ សេវាសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារកន្លែងផ្ទុកអាវុធ ដែលជាកម្មសិទ្ធិរបស់អង្គភាពការពារដែនអាកាសរបស់ក្រុមហេសបូឡា។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«វត្តមានអាវុធនៅក្នុងតំបន់នេះ បង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល ហើយបង្កើតជាការរំលោភបំពានយ៉ាងច្បាស់់លើកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែលនិងលីបង់»។