លោក Trump អះអាងថាទឹកប្រាក់ ២ពាន់លានដុល្លារ ហូរចូលអាមេរិករៀងរាល់ថ្ងៃដោយសារពន្ធថ្មី

2025/04/09 09:29:45 pm        104

ប្រធានាធិបតីអាមេរិក លោក Donald Trump ជាថ្មីម្តងទៀត បានការពារគោលនយោបាយពាណិជ្ជកម្មដ៏កម្រោលរបស់ខ្លួន ដោយអះអាងថា ពេលនេះទឹកប្រាក់រាប់ពាន់លានដុល្លារ កំពុង "ហូរចូល" សហរដ្ឋអាមេរិក ជារៀងរាល់ថ្ងៃ ដោយសារតែការដំឡើងពន្ធថ្មីលើការនាំចូលពីបរទេស។

ថ្លែងពីបន្ទប់សេតវិមានកាលពីថ្ងៃអង្គារ (០៨ មេសា) ពេលចុះហត្ថលេខាលើក្រឹត្យជាបន្តបន្ទាប់ដែលលើកកម្ពស់ឧស្សាហកម្មធ្យូងថ្ម លោក Trump បានឆ្លៀតការពារពន្ធបដិការដ៏ធំរបស់ខ្លួនលើដៃគូពាណិជ្ជកម្ម ដែលបានចូលជាធរមានលើប្រទេសជាង៦០ នៅយប់ថ្ងៃពុធ (០៩ មេសា) នេះ។

ក្នុងការលើកឡើងកាន់សមាជិកសភា គណៈរដ្ឋមន្ត្រី នាយកប្រតិបត្តិឧស្សាហកម្ម និងអ្នករុករករ៉ែធ្យូងថ្ម លោក Trump បានពណ៌នាឥទ្ធិពលប៉ះពាល់នៃពន្ធនេះថា "ផ្ទុះកក្រើកបន្តិច" ប៉ុន្តែបានទទូចថា វិធានការនេះគឺសំខាន់ណាស់ចំពោះចក្ខុវិស័យរបស់លោក លើការធ្វើឱ្យឧស្សាហកម្មអាមេរិករស់រានឡើងវិញ។

លោកបន្ថែមថា "ពន្ធគឺចាប់ផ្ដើមហើយ" ហើយពេលនេះ ប្រាក់ជាច្រើនកំពុងហូរចូលសហរដ្ឋអាមេរិក ក្នុងកម្រិតមួយដែលមិនធ្លាប់មើលឃើញពីមុនមក។ យោងតាមលោក Trump ការដំឡើងពន្ធនេះបានបង្កើតប្រាក់យ៉ាងហោចណាស់ ២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។ លោកមិនបានផ្ដល់តួលេខលម្អិតទេ ហើយក៏មិនបញ្ជាក់ឡើយថា តើពន្ធណាដែលរកចំណូលបានច្រើនបែបនេះ ប៉ុន្តែសង្កត់ធ្ងន់ថា រដ្ឋបាលអាមេរិក ទទួលបានសំណើសន្ធឹកសន្ធាប់ពីប្រទេសជុំវិញពិភពលោក ដែលសង្ឃឹមថានឹងចរចាលើកលែងពន្ធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm