ស្ថាប័ន WKN បានទាក់ទងប្រធានសហព័ន្ធគុនខ្មែរភ្លាមៗ ក្រោមមានការបដិសេធរឿងកិច្ចសហការ

2025/04/09 09:43:07 pm        362

ថ្នាក់ដឹកនាំស្ថាប័នកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network ឬ WKN) បានទំនាក់ទំនងមកកាន់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរភ្លាមៗ ដើម្បីពិភាក្សាពីអំពីកិច្ចសហការ ក្រោយពីសហព័ន្ធបានប្រកាសបដិសេធ ពុំធ្លាប់មានកិច្ចពិភាក្សាពីមុន ឬគម្រោងរៀបចំការប្រកួតផ្លូវការណាមួយឡើយ។ នេះបើយោងតាមការជូនដំណឹងបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម ខូវ ឆាយ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។

សូមរំឮកថា កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅថ្មី ស្ថាប័ន WKN បានប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនថា កំពុងស្ថិតនៅលើផ្លូវរចាដើម្បីឆ្ពោះទៅចាប់ដៃគូជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ យ៉ាងណា ១ថ្ងៃ ក្រោយមានការចែកចាយព័ត៌មាននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានចេញសេចក្ដីប្រកាសខ្លីមួយថា សហព័ន្ធ ពុំធ្លាប់បានជួបពិភាក្សាពីការសហការណាមួយជាមួយស្ថាប័ន WKN នេះឡើយ ហើយសហព័ន្ធ ក៏ពុំទទួលស្គាល់ និងពុំអនុញ្ញាតិឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer ណាមួយក្នុងទឹកដីកម្ពុជា  ដោយពុំមានការព្រមព្រៀងជាមួយគ្នាឡើយ។

បន្ទាប់ពីការចេញព័ត៌មានលក្ខណៈបដិសេធនេះ នៅថ្ងៃទី៨ ខែមេសាដដែល ថ្នាក់ដឹកនាំស្ថាប័ន WKN ក៏បានទំនាក់ទំនងទៅកាន់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ ដែលកំពុងដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីគុនខ្មែរ ប្រកួតអន្ដរជាតិលើទឹកដីអាមេរិកភ្លាមៗ ដើម្បីពិភាក្សា និងឈានទៅរកកិច្ចសហការផ្លូវការរវាងស្ថាប័នទាំងពីរ។

តាមការបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ គឺបានសូមអរគុណចំពោះស្ថាប័ន WKN ដែលបានធ្វើការទំនាក់ទំនងមកភ្លាមៗ ដើម្បីពិភាក្សាអំពីការសហការរវាងគុនខ្មែរ និងស្ថាប័ន WKN នាពេលអនាគត។ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយនឹងសហការជាមួយគ្រប់ស្ថាប័នអន្តរជាតិនានា ក្នុងគោលបំណងដើម្បីអភិវឌ្ឍនិងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរអោយល្បីល្បាញទូទាំងសកលលោក។

គួរដឹងថា ស្ថាប័ន WKN ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ហើយក៏ជាបុត្រសម្ព័ន្ធមួយរបស់ស្ថាប័ន ISKA (International Sport Kickboxing Association) ដែលបានទទួលស្គាល់ និងសហការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនាពេលកន្លងមកដែរ ។ បច្ចុប្បន្ន WKN មានសមាជិកជាច្រើននៅទូទាំងពិភពលោក ។ ដូច្នេះការបើកភ្លើងខៀវឈានទៅរកកិច្ចសហការនេះ ត្រូវបានរំពឹងថា នឹងក្លាយជាផលចំណេញមួយ ដើម្បីជំរុញការផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែល្បីល្បាញលើឆាកអន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm