Ronnie O’Sullivan ឡើង​វគ្គ ៨​នាក់​ចុងក្រោយ​ស្នូកឃ័រ UK Championship ជួប Kyren Wilson

2021/12/03 10:12:42 pm        167

​​ស្នូកឃ័រ៖ ​ម្ចាស់​ជើងឯក​ស្នូកឃ័រ UK Championship ៧​សម័យ Ronnie O’Sullivan បាន​កក់​កៅអី​នៅ​វគ្គ ៨នាក់​ចុងក្រោយ​បន្ទាប់ពី​យកឈ្នះ​កីឡាករ​ថៃ Noppon Saengkham​។ ​ការប្រកួត​រវាង​អ្នក​ទាំងពីរ​មាន​សភាព​តានតឹង ៤ហ្វ្រេ​ម​ដំបូង​បន្ទាប់ពី​ស្មើគ្នា ២-២ហ្វ្រេ​ម​។ ​​ហ្វ្រេ​ម​ទី៥ Noppon Saengkham បាន​នាំមុខ ៣-២ តែ​ក៏ត្រូវ O’Sullivan វាយបក​យកឈ្នះ ៤ហ្វ្រេ​ម​ផ្ទួនៗបូករួម​ទាំង​មួយ​ហ្វ្រេ​ម​ដែល​ធ្វើបាន​មួយ​ឈើ​លើសពី ១០០ពិន្ទុ​ដើម្បី​យកឈ្នះ​ការប្រកួត ៦-៣ហ្វ្រេ​ម​។

​Ronnie O’Sullivan នឹង​បន្តដំណើរ​ទៅ​វគ្គ ៨នាក់​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ Kyren Wilson ដែល​ធ្លាប់​ជួបគ្នា​កាលពី​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ពិភពលោក​ឆ្នាំ២០២០​។ ​Kyren Wilson បាន​យកឈ្នះ​មិត្ត​រួម​ជាតិ​អង់គ្លេស Ben Woollaston ៦-៣ហ្វ្រេ​ម​ផងដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​ចំណែក​លទ្ធផល​ផ្សេងទៀត​មាន​កីឡាករ​ស្កុ​ត​ឡេ​ន Anthony McGill យកឈ្នះ​កីឡាករ​អៀក​ឡង់​ខាងជើង Jordan Browne ៦-៣ បន្ត​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Anthony Hamilton រឺក៏​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Luca Brecel​។​ ​ចំណែកឯ​កីឡាករ​ចិន Zhao Xintong យកឈ្នះ Peter Lines ៦-៤ ឡើង​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Jack Lisowski រឺ​កីឡាករ​អ៊ីរ៉ង់ Hossein Vafaei៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm