អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយកាលពីថ្ងៃអង្គារថា អង្គការនេះនឹងបើកកិច្ចពិភាក្សាក្រៅផ្លូវការជាមួយគណៈប្រតិភូនានា អំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់របស់វាទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
យោងតាមមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឲ្យដឹងថា ប្រធានក្រុមប្រឹក្សាទូទៅ ឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប៊ីសាអូឌីត លោក Saqer Abdullah Almoqbel គ្រោងនឹងបើកកិច្ចពិភាក្សាក្រៅផ្លូវការជាមួយគណៈប្រតិភូទាំងឡាយដែលមានចំណាប់អារម្មណ៍ ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ខ្លួនអំពីការវិវឌ្ឍន៍ចុងក្រោយក្នុងពាណិជ្ជកម្មសកល។ នៅពុំទាន់មានមានព័ត៌មានទាក់ទងនឹងសមាជិកចូលរួមត្រូវបានផ្តល់ឲ្យនៅឡើយទេ។
មន្ត្រីរូបនេះ បាននិយាយថា កិច្ចពិភាក្សានឹងត្រូវធ្វើឡើងក្នុងអំឡុងពេលសប្តាហ៍ក្រោយ ហើយនឹងស្វែងយល់ពី «របៀបដែលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អាចចូលរួមក្នុងការវិវត្តន៍ចុងក្រោយទាំងនេះ»។
«ការដំឡើងពន្ធបដិការ» ដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីសប្តាហ៍មុនបានធ្វើឱ្យមានភាពតានតឹងនៅទូទាំងពិភពលោក ធ្វើឲ្យរង្គោះរង្គើរទីផ្សារពិភពលោកយ៉ាងខ្លាំង ដោយបង្កឱ្យមានប្រតិកម្មតបតពីប្រទេសជាច្រើន និងបានធ្វើឲ្យមានការរិះគន់ពីអ្នកសេដ្ឋកិច្ច និងវិនិយោគិន។