ការភៀសខ្លួន និងភាពភ័យខ្លាច បន្តលងបន្លាចពលរដ្ឋប៉ាឡេស្ទីន ខណៈសង្រ្គាមនៅតែបន្ត

2025/04/09 09:57:53 pm        51

ភាពភ័យខ្លាច ការទម្លាក់គ្រាប់បែក សម្រែកតក់ស្លុត កង្វះខាត និងការភៀសខ្លួនឥតឈប់ឈរ បានវាយប្រហារទាំងផ្លូវកាយ និងផ្លូវចិត្តលើជនជាតិប៉ាឡេស្ទីនរាប់សែននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរងការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែល កាលពី ៣សប្តាហ៍មុន និងបានបង្កឱ្យមានការជម្លៀសដ៏ធំ និងភាពអស់សង្ឃឹមបន្ថែមទៀតក្នុងការស្វែងរកទីជម្រក។

អ្នកស្រុកហ្កាហ្សានៅកណ្តាលទីក្រុង az-Zawayda ដែលបានភៀសខ្លួនពីការទម្លាក់គ្រាប់បែកនៅភាគខាងជើងបាននិយាយថា "អ៊ីស្រាអែលប្រាប់ឱ្យជម្លៀស ប៉ុន្តែតើពលរដ្ឋប៉ាឡេស្ទីនអាចរត់ទៅទីណាបាន ព្រោះមិនមានកន្លែងសុវត្ថិភាពដែលអាចគេចខ្លួនបានទេ" ដោយចង្អុលទៅបញ្ជីតំបន់ជម្លៀសក្បែរនោះជាច្រើន ដែលចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល។

ចាប់តាំងពីការវាយប្រហារជាថ្មី និងប្រតិបត្តិការជើងគោក កងទ័ពអ៊ីស្រាអែលបានចេញបញ្ជាជម្លៀសច្រើនលើកសម្រាប់ទីតាំងនៅភាគខាងជើង ភាគខាងត្បូង និងកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយព្រមានអ្នកស្រុកអំពីការវាយប្រហារដែលជិតមកដល់នៅទីនោះ។

អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទ (០៧ មេសា) ថា ប្រជាជនហ្កាហ្សាជិត ៤០០.០០០នាក់ ត្រូវបានភៀសខ្លួនចាប់តាំងពីថ្ងៃទី១៨ ខែមីនា មក ជាពេលវេលាដែលអ៊ីស្រាអែល បន្តការវាយប្រហារយ៉ាងខ្លាំងក្លាជាថ្មីនៅតំបន់ហ៊ុមព័ទ្ធនោះ។ ក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយនៅថ្ងៃអង្គារ (០៨ មេសា) ថា ជនជាតិប៉ាឡេស្ទីនប្រមាណ ១.៤៤៩នាក់ បានស្លាប់ក្នុងប្រតិបត្តិការថ្មីរបស់អ៊ីស្រាអែល ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក ឡើងលើសពី ៥០.៨០០នាក់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm