ការប៉ះទង្គិចផ្ទុះឡើងនៅប្រទេសឥណ្ឌា ជុំវិញសេចក្តីស្នើច្បាប់ថ្មីស្តីពីការកែប្រែការគ្រប់គ្រងដីធ្លីមូស្លីម

2025/04/09 10:01:28 pm        56

សាក្សីបាននិយាយថា រថយន្តនគបាលត្រូវបានដុតបំផ្លាញ ហើយអគារជាច្រើនកន្លែងក៏ត្រូវបានធ្វើឲ្យខូចខាត នៅក្នុងទីក្រុង Murshidabad ភាគខាងកើតប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារ ទី៨ ខែមេសា បន្ទាប់ពីមានការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងក្រុមអ្នកតវ៉ាមូស្លីម និងកងកម្លាំងសន្តិសុខ។

ប្រជាជនមូស្លីមឥណ្ឌា បាននឹងកំពុងតវ៉ាប្រឆាំងសេចក្តីស្នើច្បាប់ថ្មី ដែលត្រូវបានអនុម័តដោយទាំងសភាជាន់ទាបនិងសភាជាន់ខ្ពស់ ខណៈគ្រោងនឹងកែប្រែស្ទើរទាំងស្រុងក្នុងការគ្រប់គ្រងប័ណ្ណកាន់កាប់ដីធ្លីដ៏ច្រើនដែលទុកសម្រាប់តែការប្រើប្រាស់របស់ពលរដ្ឋមូស្លីម។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលក្រុមបាតុករ បានបិទផ្លូវជាតិដើម្បីធ្វើបាតុកម្ម។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ក្រុមអ្នកតវ៉ា បានវាយប្រហារទៅលើបុគ្គលិកនគរបាលដែលកំពុងព្យាយាមដកចេញការរាំងផ្លូវ។ ដី និងទ្រព្យសកម្មនានា ស្ថិតនៅក្រោមប្រភេទ «waqf» ដែលមានន័យថា «នៅរក្សាទុក» ជាភាសាអារ៉ាប់ ហើយត្រូវបានធ្វើជាអំណោយទានដោយពលរដ្ឋមូស្លីម សម្រាប់គោលបំណងសាសនា អប់រំ ឬសប្បុរសធម៌។ ដីបែបនេះ មិនអាចផ្ទេរ ឬលក់បានឡើយ។

ទន្ទឹមនឹងនេះ ក្រុមអ្នកតវ៉ាមូស្លីមរាប់ពាន់នាក់ រួមមានទាំងស្ត្រីនៅភាគឦសានទីក្រុង Imphal បានលើកពាក្យស្លោកផ្សេងៗ ខណៈពួកគេបានដើរដង្ហែរក្បួនរួមគ្នាប្រឆាំងនឹងសេចក្តីស្នើច្បាប់នេះ។ ច្បាប់នេះ ធ្វើឡើងក្នុងពេលមានភាពតានតឹងរវាងសហគមន៍មូស្លីម និងរដ្ឋាភិបាលរបស់លោក Modi ។

សមាជិកសភាគណបក្សប្រឆាំង និងក្រុមឥស្លាម មើលឃើញថា សេចក្តីស្នើច្បាប់នេះ គឺជាផែនការមួយ ដើម្បីទទួលបានទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋមូស្លីម និងធ្វើឱ្យសិទ្ធិគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេចុះខ្សោយ ក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm