បាតុករហុងគ្រី ចេញតវ៉ាក្នុងសប្តាហ៍ទី៤ជាប់គ្នា ជុំវិញបម្រាមលើព្រឹត្តិការណ៍អ្នកស្រឡាញ់ភេទដូចគ្នា

2025/04/09 10:17:26 pm        53

ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងរដ្ឋធានីនៃប្រទេសហុងគ្រី សម្រាប់សប្តាហ៍ទី៤ ជាប់ៗគ្នា កាលពីថ្ងៃអង្គារ (០៨ មេសា) ដើម្បីសម្តែងការប្រឆាំងទៅនឹងច្បាប់ថ្មីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលជាតិនិយមរបស់លោកនាយករដ្ឋមន្រ្តី Viktor Orban ដែលហាមឃាត់ព្រឹត្តិការណ៍ក្បួនដង្ហែតាមដងផ្លូវសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ឬហៅថាសហគមន៍ LGBTQ+។

ច្បាប់ហាមឃាត់ ដែលឆ្លងសភាបានយ៉ាងលឿនកាលពីខែមីនានេះ ហាមប្រាមព្រឹត្តិការណ៍ដែលបង្ហាញពីការស្រឡាញ់ភេទដូចគ្នាទៅសល់បុគ្គលអាយុក្រោម ១៨ឆ្នាំ។ សកម្មភាពនេះកើតឡើងស្របពេលមានការចោទប្រកាន់កាន់តែខ្លាំងឡើងថា រដ្ឋាភិបាលរបស់លោក Orbán កំពុងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។

បាតុករបានសម្រុកតវ៉ាពាសពេញស្ពាន Erzsébet នៅលើទន្លេ Danube ដោយទាមទារឱ្យលុបចោលច្បាប់នេះ។ បាតុករមួយចំនួនគ្រោងនឹងស្នាក់នៅលើស្ពាននោះពេញមួយយប់ដើម្បីតវ៉ា ហើយមានរបាយការណ៍អំពីផែនការបិទបណ្ដាស្ពាន Danube ដ៏ធំជាច្រើនខ្សែរ ខណៈពុំមានអំពើហិង្សាត្រូវបានគេរាយការណ៍ទេក្នុងអំឡុងការតវ៉ានោះ។

បាតុករបានផ្គើននឹងបទបញ្ជារបស់នគរបាលឱ្យបំបែកគ្នាចេញពីស្ពាន និងផ្លូវសំខាន់ៗរបស់ទីក្រុងប៊ុយដាប៉ែស។ នៅក្នុងករណីដ៏កម្រមួយនៃការតវ៉ានៅខាងក្រៅរដ្ឋធានី បាតុករជាច្រើនរយនាក់នៅក្នុងទីក្រុង Miskolc ដែលជាទីក្រុងមួយនៅភាគខាងកើតហុងគ្រី ក៏បានដើរតាមផ្លូវកាលពីថ្ងៃអង្គារ ដើម្បីប្រឆាំងនឹងច្បាប់នេះផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm