ដោយមិនបានបញ្ជាក់លម្អិតអំពីមូលហេតុ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua នៅថ្ងៃពុធ (ទី៩ ខែមេសា) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ២០នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍អគ្គិភ័យមួយ នៅឯផ្ទះថែទាំមនុស្សចាស់ នៅភាគខាងជើងប្រទេសចិន។

ដោយបានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា អគ្គិភ័យនេះ បានកើតឡើងនៅក្នុងទីក្រុង Chengde ក្នុងខេត្ត Hebei នៅវេលាម៉ោង ៩យប់ ថ្ងៃទី៨ ខែមេសា។
អ្នកស្រុកផ្សេងទៀត នៅក្នុងមណ្ឌលថែទាំមនុស្សចាស់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីពិនិត្យ និងព្យាបាល។ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុដែលនាំឲ្យមានចំហេះនេះ៕

