លោកអភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឪវាទក្នុងឪកាសបុណ្យចូលឆ្នាំថ្មី

2025/04/09 11:54:21 pm        104

ភ្នំពេញ៖រដ្ឋបាលខណ្ឌ៧មករា បានសំណេះសំណាលជាមួយមន្រ្តីរាជការក្រោមឪវាទ ក្នុងៀកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលគៀកចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

ពិធីសំណេះសំណាលនេះធ្វើឡើងនារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាលខណ្ឌ៧មករា លោកអភិបាលរង មន្ត្រីការិយាល័យទាំងអស់ កម្លាំងសន្តិសុខ

 ចំណុះអោយរដ្ឋបាលខណ្ឌ៧មករា មុនពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ មកដល់។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា សរសើរ ដល់ មន្ត្រីគ្រប់ការិយាល័យទាំងអស់ បានបំពេញការងារ ប្រកបទៅដោយភាពទទួលខុសត្រូវ ជាពិសេសលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់សេវាទាំងអស់ មិនថាតែ សេវាច្រកចេញចូលតែមួយ ឬក៏សេវាសន្តិសុខសណ្ដាប់ធ្នាប់នោះទេ លទ្ធផលដែលទទួលបានមកនេះគឺបង្ហាញពីការសាមគ្គីគ្នាក្នុងការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីនិងជំនាញរៀងៗខ្លួន។

 ក្នុងឪកាសនោះ លោក អភិបាលខណ្ឌ៧មករា បានណែនាំបន្ថែមអោយមន្ត្រីជំនាញគ្រប់ការិយាល័យទាំងអស់សូមបន្តពង្រឹងនូវស្មារតីទទួលខុសត្រូវទៅតាមជំនាញ តាមតួនាទីភារកិច្ច សហការគ្នាធ្វើការងារជាក្រុម។ គ្រប់ការិយាល័យទាំងអស់សូមពង្រឹងការគ្រប់គ្រងបញ្ជីរវត្តមានរបស់មន្ត្រីជាប្រចាំ ។ ចំពោះការងារសន្តិសុខសូមយកចិត្តទុកដាក់ លើកិច្ចការពង្រឹងការងារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អ។ ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព ។

លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ក្នុងនាមលោកអភិបាលខណ្ឌលោកមិនអាចធ្វើការតែម្នាក់នេះបានទេ ប្រសិនបើគ្មានការចូលរួមពីមន្ត្រីជំនាញគ្រប់ការិយាល័យនោះទេ។ លទ្ធផលដែលយើងទទួលបាននេះគឺបង្ហាញយ៉ាងច្បាស់ថា បានមកដោយសារការរួមគ្នាអនុវត្តការងារដោយការសាមគ្គីគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ។

សូមបញ្ជាក់ផងដែរនៅក្នុងការសំណេះសំណាលជាមួយមន្ត្រី រួចលោកអភិបាលក៏បានឈ្លៀតឱកាសនេះចែក ជាអំណោយ ជាថវិកាបន្តិចបន្តួចជូនដល់មន្រ្តីក្រោមឪវាទ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ៕   

អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm