កាលពីថ្ងៃអង្គារម្សិលមិញ អង្គការសម្ព័ន្ធយោធាណាតូ បានធ្វើសមយុទ្ធពហុជាតិនៅក្នុងសមុទ្រខ្មៅជិតទីក្រុង Constanta របស់ប្រទេសរ៉ូម៉ានី ។
សមយុទ្ធយោធា “Sea Shield 25” ត្រូវបានធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក កងទ័ពអាកាស និងកងទ័ពជើងគោក ។
សមយុទ្ធនេះ រួមបញ្ចូលផងដែរហេដ្ឋរចនាសម្ព័ន្ធការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរសំខាន់ៗ ដើម្បីធានាដល់ការការពារផ្លូវទំនាក់ទំនងសមុទ្រ និងផ្តល់ការគាំទ្រដល់ប្រតិបត្តិការចុះទឹក ។
កងទ័ពជើងទឹករ៉ូម៉ានី ត្រូវបានធ្វើទំនើបកម្មអង្គភាពយោធារបស់ខ្លួន ។ ពួកគេនិយាយថា ពួកគេមានផែនការបង្កើនការចំណាយការពារជាតិចំនួន ២,៥ភាគរយនៃទិន្នផលសេដ្ឋកិច្ចក្នុងឆ្នាំនេះ ពីចំនួនជាង ២,២ភាគរយកាលពីឆ្នាំ ២០២៤ ។
ប្រធានាធិបតីស្តីទីរ៉ូម៉ាលីលោក Ilie Bolojan បាននិយាយកាលពីខែកុម្ភៈថា តួលេខនេះអាចនឹងកើនឡើងបន្តិចម្តងៗរហូតដល់ចំនួន ៣ភាគរយនៃផលិតក្នុងស្រុកសរុប(GDP) ក្នុងរយៈពេល ១-២ឆ្នាំ ៕