ក្រុមតាលីបង់បដិសេធរបាយការណ៍ដែលថា មូលដ្ឋានទ័ពអាកាសត្រូវបានប្រគល់ទៅឲ្យអាមេរិគ្រប់គ្រង

2025/04/10 12:38:47 am        71

សារព័ត៌មាន The Independent បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមតាលីបង់ បានបដិសេធពាក្យចចាមអារ៉ាមដែលថា មូលដ្ឋានទ័ពអាកាស Bagram របស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានប្រគល់ឲ្យសហរដ្ឋអាមេរិកវិញនោះ។

ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីជើងហោះហើររបស់យន្តហោះដឹកទំនិញយោធាអាមេរិក ចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងសប្តាហ៍។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះ C-17 បានហោះចេញពីមូលដ្ឋានទ័ពអាកាស Al-Udeid ក្នុងប្រទេសកាតា ហើយបានទៅដល់ប្រទេសអាហ្វហ្គានីស្ថាន តាមរយៈប្រទេសប៉ាគីស្ថាន ដោយបានចុះចតនៅមូលដ្ឋានទ័ពអាកាស Bagram កាលពីថ្ងៃអាទិត្យ។

កាសែត Khaama Press បានរាយការណ៍ថា ជើងហោះហើរនេះ បានដឹកមន្ត្រីចារកម្មជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងនោះមានលោក Michael Ellis ដែលជាអនុប្រធាន CIA ផងដែរ។

សារព័ត៌មាននេះ បានបន្ថែមថា ក្រុមតាលីបង់បានប្រគល់មូលដ្ឋាននេះ ទៅឲ្យសហរដ្ឋអាមេរិក បន្ទាប់ពីមានការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) ដែលបង្ហាញពីចំណាប់អារម្មណ៍លើមូលដ្ឋានទ័ពអាកាសនេះ ដែលមានទីតាំងនៅភាគខាងជើងនៃទីក្រុងកាប៊ុល។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានអ្នកនាំពាក្យរបស់ក្រុមតាលីបង់ លោក Zabiullah Mujahid បានច្រានចោលរបាយការណ៍នេះថា ជា «ការឃោសនា» ហើយបាននិយាយថា រដ្ឋាភិបាលរក្សាការគ្រប់គ្រងទាំងស្រុងលើមូលដ្ឋាននេះ។

លោកបានបន្ថែមថា៖«ពុំចាំបាច់មានវត្តមានយោធារបស់ប្រទេសណាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះទេ ហើយរដ្ឋឥស្លាមនេះ នឹងមិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះទេ» ដោយពណ៌នាអំពីការកាន់កាប់មូលដ្ឋាននេះដោយសហរដ្ឋអាមេរិកថា «មិនអាចទៅរួចទេ»។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm