អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍ កំពុងបញ្ចប់ការរៀបចំសម្រាប់អន្តរាគមន៍យោធា នៅទីក្រុង កំពង់ផែ Odessa ដោយកិច្ចពិភាក្សា បានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំរបស់នាយអគ្គសេនាធិការលោកខាងលិច នៅទីក្រុងគីវ។
អ្នកស្រី Zakharova បានបង្ហាញថា មន្ត្រីយោធាអ៊ុយក្រែន អង់គ្លេស និងបារាំង បានជួបប្រជុំគ្នា នៅទីក្រុងគីវកាលពីថ្ងៃទី ៤-៥ ខែមេសា ដើម្បីបង្កើតផែនការប្រតិបត្តិការសម្រាប់អ្វីដែលពួកគេហៅថា ជា «ការបន្តរក្សាសន្តិភាពពហុជាតិ» នៅប្រទេសអ៊ុយក្រែន។
អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«តាមពិត ការពិភាក្សាទាំងនេះ ផ្តោតលើការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការយោធាបារាំង-អង់គ្លេស ដោយបានកំណត់គោលដៅទៅលើកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ជាពិសេសកំពង់ផែ Odessa»។
ជាងនេះទៅទៀត អ្នកនាំពាក្យរូបនេះ បានច្រានចោល «សម្ព័ន្ធនៃឆន្ទៈ»ដែលបានស្នើឡើង ថា «គ្មានអ្វីក្រៅពីការធ្វើឲ្យតែល្អមើលនោះទេ »។
ការពិភាក្សាទាំងនេះ នៅទីក្រុងគីវ បានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាមុននេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ២៧ ខែមីនា នៅទីក្រុងប៉ារីស ជាកន្លែងដែលអ្នកចូលរួមមកពីអ្វីដែលហៅថា ក្រុមចម្រុះ ផ្តោតទៅលើការធានាសន្តិសុខក្រោយជម្លោះសម្រាប់អ៊ុយក្រែន រួមទាំងការដាក់ពង្រាយយោធាដ៏មាន សក្តានុពល។
គួរឲ្យកត់សម្គាល់ផងដែរ អវត្តមានពីកិច្ចប្រជុំទាំងពីរ គឺសហរដ្ឋអាមេរិកដែលការគាំទ្ររបស់ពួកគេ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ ដោយអ្នករួមចំណែកដ៏មានសក្តានុពលមួយចំនួន ចំពោះបេសកកម្មរក្សាសន្តិភាពណាមួយ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។