ពេលសួរពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឆ្លើយថា ពួកយើងពុំដែលចង់បានភាពវឹកវរម្តងណានោះទេ ។
ប្រទេសជាច្រើននៅសហភាពអឺរ៉ុបរួមទាំងបារាំងដែរនោះ ជាប់ពន្ធនាំចូល ២៥ភាគរយលើដែក អាលុយមីញ៉ូម និងរថយន្ត ហើយនិងពន្ធ ២០ភាគរយលើទំនិញផ្សេងទៀតទាំងអស់ក្រោមគោលនយោបាយរបស់លោក Trump ។
ថ្លែងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប លោក Macron និយាយថា លោកគិតថា ការដំឡើងពន្ធ គឺជាគំនិតអាក្រក់ ហើយបារាំងនឹងសងសឹក ។
លោក Macron ត្រូវបានចូលរួមដោយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi សម្រាប់ដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ El Arish និងឃ្លាំងស្តុកទំនិញរបស់ក្រុមអឌ្ឍចន្ទក្រហម ។
ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ហ្កាហ្សា លោក Macron និយាយថា ការចាប់ផ្តើមឡើងវិញនូវការចូលជំនួយមនុស្សធម៌ និងឱសថទៅកាន់តំបន់ហ្កាហ្សា គឺជាអាទិភាព ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានចុះយុទ្ធនាការសឹករបស់ខ្លួន ក្រោយក្រុមយុទ្ធជនដឹកនាំដោយជីវពលហាម៉ាស វាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយសម្លាប់មនុស្ស ១.២០០នាក់ និងមនុស្ស ២៥១នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនជាង ៥ម៉ឺននាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ៕