ក្រសួងហិរញ្ញវត្ថុរបស់ចិន នៅថ្ងៃពុធ (ទី៩ ខែមេសា) នេះ បានឲ្យដឹងថា ប្រទេសចិននឹងដាក់ពន្ធ ៨៤ភាគរយលើទំនិញរបស់អាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) ពោលគឺដំឡើងពី ៣៤ភាគរយដែលបានប្រកាសនៅមុន ជាការបន្ថែមកម្ដៅដល់សង្គ្រាមពាណិជ្ជកម្មពិភពលោកដែលបង្កឡើងដោយប្រធានាធិបតីអាមេរិក Donald Trump។
ពន្ធគយ «បដិការ» របស់លោក Trump លើប្រទេសរាប់សិបបានចូលជាធរមាននៅព្រឹកថ្ងៃពុធនេះ ក្នុងនោះនោះរួមទាំងពន្ធដ៏ធ្ងន់ធ្ងរ ១០៤ភាគរយលើទំនិញចិនផងដែរ៕
