ក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានជម្រាបជូនដំណឹងដល់បងប្អូនដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ថា បងប្អូនអាចចូលរួមប្រកួតថតសែលហ្វី ដែលមាន ២វិញ្ញសារសម្រាប់ជ្រើសរើសប្រកួត គឺ៖ បែបទោល (Solofie) និងបែបគូស្នេហ៍ (Couplefie)។
ជ័យលាភី ទទួលបានមាន៖
- លេខ១ ទទួលបានប្រាក់រង្វាន់ ១លានរៀល
- លេខ២ ទទួលបានប្រាក់រង្វាន់ ៦សែនរៀល
- លេខ៣ ទទួលបានប្រាក់រង្វាន់ ៤សែនរៀល
ដើម្បីចូលរួមប្រកួត សូមបំពេញតាមជំហានងាយៗ ដូចមានរៀបរាប់ខាងក្រោម។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ (តេលេក្រាម)៖ 099586971 ឬផ្ញើសារមកប្រអប់សំបុត្រទំព័រព្រឹត្តិការណ៍អង្គរសង្រ្កាន្តផ្ទាល់។
#AngkorSankranta
#AS25
#Selfiecontest


