លោក Mario Esteban គឺជាអ្នកវិភាគអេស្ប៉ាញមកពីវិទ្យាស្ថាន Elcano Real និយាយនៅថ្ងៃពុធនេះថា អ្នករាល់គ្នារួមទាំងចិន និងសហភាពអឺរ៉ុប(EU) កំពុងសំឡើងមើលភាពជាដៃគូថ្មី ដោយសារសេនារីយ៉ូភូមិសាស្រ្តនយោបាដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ទៅកាន់អាស៊ី លោក Esteban និយាយថា សហរដ្ឋអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មអរិភាពជាងមុន ហើយនិងបង្ខំឲ្យ EU និងចិនសំឡឹងរកគ្នាវិញ ។
លោក Sanchez ក្លាយជាមនុស្សដំបូងក្នុងចំណោមក្រុមមេដឹកនាំអឺរ៉ុបជាច្រើនទៀត ធ្វើដំណើរទៅកាន់តំបន់បូព៌ា បន្ទាប់ការប្រកាសរបស់លោក Trump ពីការដំឡើងពន្ធពាណិជ្ជកម្មសកល ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន ដោយចាប់ផ្តើមពីថ្ងៃពុធនេះ ។
លោក Esteban និយាយថា និយាយតាមត្រង់ លោកគិតថា មនុស្សដែលកំពុងធ្វើរឿងច្រើននៅពេលនេះសម្រាប់រូបភាពរបស់ចិននៅអឺរ៉ុប គឺជាលោក Donald Trump មិនមែនលោក Pedro Sanchez នោះទេ ។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺជាដំណើរលើកទី ៣របស់លោក Sanchez ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស្របពេលដែលលោកព្យាយាមកំណត់ទីតាំងរបស់អេស្ប៉ាញជាគូសន្ទនារវាងចិន និង EU ដែលជាប្លុកមានសមាជិក ២៧រដ្ឋ ៕