អ្នកជំងឺអាសន្នរោគស៊ូដង់ខាងត្បូងស្លាប់តាមផ្លូវពេលដើរទៅស្វែងរកការព្យាបាលវេជ្ជសាស្រ្ត

2025/04/10 03:46:19 am        25


អង្គការសម្បុរសធម៌សង្រ្គោះកុមារដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និយាយនៅថ្ងៃពុធនេះថា មនុស្ស ៨នាក់ រកគ្រោះដោយសារជំងឺអាសន្នរោគនៅស៊ូដង់ខាងត្បូង រួមទាំងក្មេងៗ ៥នាក់ដែរនោះ បានស្លាប់នៅតាមផ្លូវ ពេលដើរអស់រយៈពេល ៣ម៉ោង ដើម្បីស្វែងរកការព្យាបាលវេជ្ជសាស្រ្ត បន្ទាប់ពីការកាត់ផ្តាច់ជំនួយរបស់ទីភ្នាក់ងារ USAID បង្ខំឲ្យសេវាកម្មសុខភាពក្នុងស្រុកបិទទ្វារ ។

ករណីស្លាប់មនុស្សកាលពីខែមុន ស្ថិតនៅក្នុងចំណោមករណីស្លាប់លើកដំបូង រួមចំណែកដោយផ្ទាល់ដោយសារការកាត់ផ្តាច់ជំនួយដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្រោយរូបលោកឡើងកាន់អំណាចកាលពីថ្ងៃទី ២០ ខែមករាកន្លងទៅ ។ រដ្ឋបាលសហរដ្ឋអាមេរិក និយាយថា ពួកគេបានបង្កកជំនួយបណ្តោះអាសន្ន ដើម្បីពិនិត្យមើលឡើងវិញថាតើការផ្តល់ជំនួយទាំងនេះ មានបានស្របតាមរបៀបវារៈ “អាមេរិកជាធំ”របស់លោក Trumpដែរឬទេ ។

ក្រុមអ្នកជំនាញ ព្រមានថា ការកាត់ផ្តាច់ជំនួយមនុស្សធម៌នេះ រួមទាំងការលុបចោលកិច្ចសន្យាជាង ៩០ភាគរយរបស់ទីភ្នាក់ងារ USAID នឹងបណ្តាលឲ្យបាត់បង់ជីវិតមនុស្សរាប់លាននាក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារកង្វះអាហារូបត្ថម្ភ ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗជាច្រើនទៀត ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយ ។

អង្គការសង្រ្គោះកុមារនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានគាំទ្រមណ្ឌលសុខភាព ២៧កន្លែង នៅរដ្ឋ Jonglei ស្ថិតនៅភាគខាងកើតស៊ូដង់ខាងត្បូង រហូតដល់ដើមឆ្នាំនេះ ពេលដែលការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិក បង្ខំឲ្យពួកគេបិទទាំងស្រុងមណ្ឌលសុខភាព ៧កន្លែង និងមណ្ឌលសុខភាព ២០កន្លែងផ្សេងទៀត បិទដោយអន្លើរ ។

ពួកគេបន្តថា សេវាកម្មដឹកជញ្ជូនផ្តល់ហិរញ្ញវត្ថុដោយសហរដ្ឋអាមេរិក ដើម្បីនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យនៅទីក្រុងធំ បានឈប់ដំណើរការ ដោយសារកង្វះខាតមូលនិធិ បង្ខំឲ្យអ្នកជំងឺ ៨នាក់ដើរក្រោមអាកាសធាតុក្តៅខ្លាំងមានសីតុណ្ហភាពរហូតដល់ ៤០អង្សសេ ដើម្បីស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជិតបង្កើយបំផុត ។

លោក Christopher Nyamandi គឺជាប្រធានអង្គការសង្រ្គោះកុមារនៅស៊ូដង់ខាងត្បូង និយាយថា ក្មេង ៣នាក់ ក្នុងចំណោមក្មេងដែលបានស្លាប់ មានអាយុក្រោម ៥ឆ្នាំ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm