[UPDATE]លោក Trump ផ្អាកការដំឡើងពន្ធរយៈពេល៩០ ថ្ងៃ លើកលែងតែចិនដែលបានដំឡើងដល់១២៥%

2025/04/10 03:27:51 pm        392

លោកប្រធានាធិបតី Donald Trump បានប្រកាសផ្អាកការដំឡើងពន្ធរយៈពេល ៩០ ថ្ងៃសម្រាប់ប្រទេសដែលជាប់ពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ប៉ុន្តែសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិនកាន់តែក្ដៅគគុក។

នៅក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃគោលនយោបាយ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការដំឡើងពន្ធប្រឆាំងនឹងដៃគូពាណិជ្ជកម្មប្រហែល ៦០ប្រទេស របស់អាមេរិកបានចាប់ផ្ដើម លោក Trump បាននិយាយថាកំពុងអនុញ្ញាតឲ្យទម្លាក់ពន្ធបដិការសកល១០% ស្របពេលការចរចានៅតែបន្ត។

ជាមួយគ្នានេះ លោកបានដំឡើងពន្ធលើទំនិញពីប្រទេសចិនដល់ទៅ១២៥% ដោយចោទប្រកាន់ទីក្រុងប៉េកាំងថា "ខ្វះការគោរព" បន្ទាប់ពីខ្លួនបានសងសឹកដោយនិយាយថា ខ្លួននឹងដំឡើងពន្ធ៨៤% លើការនាំចូលរបស់សហរដ្ឋអាមេរិក។ 

ការវាយបកគ្នាទៅវិញទៅមកនេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Trump បានប្រកាសពន្ធនាំចូលលើទំនិញទាំងអស់ដែលចូលសហរដ្ឋអាមេរិកនៅក្នុងភាពចលាចលដ៏ធំបំផុតនៃពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេលជាច្រើនទសវត្សរ៍។ 

ផែនការរបស់លោកបានកំណត់ពន្ធមូលដ្ឋានចំនួន១០% លើការនាំចូលទាំងអស់ ដែលនៅតែអនុវត្ត ប៉ុន្តែក៏មានអត្រាខ្ពស់ផងដែរ លើដៃគូដែលសេតវិមានបានហៅថាជាប្រទេសដែលកេងចំណេញច្រើន សម្រាប់អ្វីដែលប្រធានាធិបតីចាត់ទុកថាជាការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌។

នេះរួមបញ្ចូលទាំងសមាជិកសហភាពអឺរ៉ុបចំនួន ២៧ ប្រទេស វៀតណាម អាហ្រ្វិកខាងត្បូង និងប្រទេសជាច្រើនទៀត ដែលទាំងអស់នេះនឹងត្រូវទទួលការបញ្ចប់ពន្ធពីសហរដ្ឋអាមេរិកចាប់ពី១១% ដល់ជាង១០០%។ភាពចលាចលទីផ្សារដ៏ធំបានកើតឡើងក្រោយការប្រកាសរបស់លោក Trump កាលពីសប្តាហ៍មុន ដោយធ្វើឲ្យផ្សារភាគហ៊ុនសកលខាតបង់រាប់លាននៅទូទាំងពិភពលោក ប្រជាជនអាមេរិកជាច្រើនបារម្ភពីការហក់ឡើងខ្ពស់នៃតម្លៃទំនិញ និងក្រុមអ្នកវិភាគមួយចំនួនបានព្យាករណ៍ពីការកើនឡើងនៃឱនភាពសេដ្ឋកិច្ចសកល៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        3
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm