ចិន ជំរុញឱ្យអាមេរិកចូលទៅរកកិច្ចចរចាពន្ធដោយសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក

2025/04/10 04:06:03 pm        215

អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកងាកទៅរកការចរចារពន្ធដោយអាកប្បកិរិយាសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។

ក្រសួងហិរញ្ញវត្ថុរបស់ចិន កាលពីថ្ងៃពុធ ៩ មេសា បានប្រកាសដំឡើងពន្ធ ៨៤ភាគរយ លើទំនិញរបស់អាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍ ១០ មេសាសប្ដាហ៍នេះ ដោយដំឡើងពីកម្រិត ៣៤ភាគរយដែលបានប្រកាសថ្មីៗនេះ ជាការបន្ថែមកម្ដៅដល់សង្គ្រាមពាណិជ្ជកម្មពិភពលោកដែលបង្កឡើងដោយប្រធានាធិបតីអាមេរិក Donald Trump។លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធបានប្រកាសផ្អាកការដំឡើងពន្ធរយៈពេល ៩០ ថ្ងៃសម្រាប់ប្រទេសដែលជាប់ពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ប៉ុន្តែលោកបានដំឡើងពន្ធលើទំនិញពីប្រទេសចិនដល់ទៅ១២៥%។

លោក Lin Jian បានកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងការដំឡើងពន្ធបន្ថែមរបស់ទីក្រុងវ៉ាស៊ីនតោន លើទំនិញចិនចូលក្នុងសហរដ្ឋអាមេរិក។

ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកបន្តដំឡើងពន្ធលើសកម្រិតលើប្រទេសចិន ហើយប្រើវិធីដាក់សម្ពាធអតិបរិមាមកលើចិន លោក Li បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ហើយនឹងមិនទទួលយកទង្វើគំរាមកំហែង និងអនុត្តរភាពបែបនេះឡើយ។

លោកបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចានោះ ត្រូវតែប្រកាន់យកអាកប្បកិរិយាសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។

លោក Lin បាននិយាយថា ទោះយ៉ាងណាក៏ដោយ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តមិនខ្វល់ពីផលប្រយោជន៍របស់សហរដ្ឋអាមេរិកខ្លួនឯង ប្រទេសចិន និងពិភពលោកផ្សេងទៀត ហើយប្តេជ្ញា ប្រយុទ្ធប្រឆាំងសង្គ្រាមពន្ធ និងពាណិជ្ជកម្ម ការឆ្លើយតបរបស់ប្រទេសចិននឹងបន្តរហូតដល់ទីបញ្ចប់៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        36
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        69
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm