អាមេរិកឡាទីន ជំរុញឱ្យមានការរួបរួមដើម្បីប្រឈមមុខតតាំងនឹងពន្ធរបស់លោក Trump

2025/04/10 06:00:00 pm        174

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃពុធ (០៩ មេសា) បានរិះគន់យ៉ាងចាស់ដៃលើពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ថាជារឿង "បំពាន" នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំអាមេរិកឡាទីន ដែលបានជំរុញឱ្យមានរណសិរ្សរួបរួមប្រឆាំងនឹងវិធានការសេដ្ឋកិច្ចរបស់លោក Donald Trump ទោះបីជាមានការផ្អាកពន្ធបណ្ដោះអាសន្នជាច្រើនក៏ដោយ។

លោក Lula ស្ថិតក្នុងចំណោមប្រមុខរដ្ឋចំនួន១១រូប ដែលប្រមូលផ្តុំគ្នាក្នុងប្រទេសហុងឌុយរ៉ាស សម្រាប់កិច្ចប្រជុំនៃសហគមន៍រដ្ឋអាមេរិកឡាទីន និងការ៉ាអ៊ីប (CELAC) ដែលមានសមាជិក ៣៣ប្រទេស ហើយក្នុងនោះក៏មានចិនផងដែរ ដែលកំពុងស្វះស្វែងរកអ្នកជំនួសសហរដ្ឋអាមេរិក ដែលជាឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់។

លោក Lula ប្រធាននាំមុខនៃសេដ្ឋកិច្ចធំបំផុតរបស់អាមេរិកឡាទីន បាននិយាយថា "ការយកពន្ធតាមអំពើចិត្តធ្វើឱ្យសេដ្ឋកិច្ចអន្តរជាតិមានអស្ថិរភាព និងឡើងថ្លៃទំនិញ។ ប្រវត្តិសាស្រ្តបង្រៀនពិភពលោកថាសង្រ្គាមពាណិជ្ជកម្មមិនមានអ្នកឈ្នះនោះទេ"។ ជាមួយគ្នានេះ មេដឹកនាំអាមេរិកឡាទីនផ្សេងទៀតក៏បានជំរុញឱ្យរួបរួមប្រឆាំងនឹងគោលនយោបាយពន្ធរបស់អាមេរិក។

នៅថ្ងៃទី០៥ ខែមេសា ដៃគូពាណិជ្ជកម្មរបស់អាមេរិក បានរងពន្ធ "មូលដ្ឋាន" ១០% ដែលនៅតែជាធរមាន បើទោះបីជាលោក Trump បានផ្អាកកាលពីថ្ងៃពុធ (០៩ មេសា) លើពន្ធធំៗមួយចំនួនក៏ដោយ។ ពន្ធរបស់លោក Trump - ដែលមួយចំនួនបានផ្អាក និងផ្លាស់ប្តូរជាច្រើនដងនោះ - បានគំរាមកំហែងដល់ការរំខានសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាសម្រាប់តំបន់អាមេរិកឡាទីន និងសមុទ្រការ៉ាអ៊ីប៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm