ធនាគារជាតិ ចុះអនុស្សរណៈលើកទី៤ នៃកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់

2025/04/10 06:12:15 pm        176

ធនាគារជាតិនៃកម្ពុជា ប្រកាសពីការចូលរួមចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ស្តីពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ សងប្រាក់ក្នុងតំបន់ ដើម្បីសម្រួលការ​ទូទាត់​សងប្រាក់​ឆ្លងដែន​ឱ្យបានកាន់តែលឿន តម្លៃសមរម្យ តម្លាភាព និងប្រកបដោយបរិយាបន្ន។

ធនាគារជាតិនៃកម្ពុជាសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចូលរួមជាផ្លូវការ ក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ ក្នុងគោលដៅ​ពង្រឹងបន្ថែម នូវសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមា- ជិកនៃគម្រោងនេះ ធ្វើឡើងបន្ទាប់ពី​ធនាគារជាតិ​នៃកម្ពុជា បានផ្ញើលិខិតបញ្ជាក់ពីបំណងក្នុងការចូលរួម​ទៅបណ្តាធនាគារកណ្តាលជា សមាជិកដទៃទៀត។

ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសពីការចូលរួមចុះអនុស្សរណៈយោគយល់គ្នា​បន្ថែមទី៤ ស្តីពីកិច្ចសហប្រតិបត្តិការ តភ្ជាប់ ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃូអរកូតដំណាក់កាលទី២ រវាងព្រះ រាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ​កណ្ដាលលើកទី១២ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​សងប្រាក់ក្នុងតំបន់ បានបង្កើន ចំនួនសមាជិកធនាគារកណ្តាលអាស៊ាន​ក្នុងគម្រោងនេះ​ដល់ប្រាំបួន បន្ទាប់ពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយ​ធនាគារ កណ្ដាលឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ (គម្រោង RPC) ក្នុងនោះបានទទួលសមាជិកភាពបន្ថែមពីធនាគារកណ្ដាល វៀតណាម ក្នុងខែសីហាឆ្នាំ ២០២៣, ធនាគារកណ្តាលព្រុយណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងធនាគារកណ្តាលឡាវ ក្នុងខែមេសា ឆ្នាំ២០២៤។ ការកើនឡើងនៃសមាជិកភាពចូលរួមក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នេះ បានបង្ហាញពី សក្តានុពលនៃការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសដទៃទៀតនៅក្នុងអាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហ- ប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ និងជំរុញសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។

ចាប់តាំងពីពេលបង្កើតឡើង គម្រោងនេះបានជំរុញ និងពន្លឿនដំណើរអភិវឌ្ឍន៍ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ តាមរយៈមធ្យោបាយទូទាត់ឃូអរកូត (QR) និងការទូទាត់រហ័សជាដើម។ គម្រោង RPC បានគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ អាស៊ាន ព្រមទាំងបង្កើនលទ្ធភាពពង្រីក​ទីផ្សារបានកាន់តែទូលំទូលាយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រួលដល់ ការធ្វើពាណិជ្ជកម្មនិងការផ្ទេរប្រាក់កាន់​តែប្រសើរឡើង។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធ ទូទាត់សងប្រាក់ក្នុងតំបន់ នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឱ្យប្រព័ន្ធទូទាត់សងប្រាក់កាន់តែមានភាពប្រទាក់ក្រឡាគ្នា ក្នុង តំបន់អាស៊ាន៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm