ការដំឡើងពន្ធសងសឹករបស់ប្រទេសចិន សរុបដល់ទៅ ៨៤% លើទំនិញរបស់សហរដ្ឋអាមេរិក ដែលនាំចូលទៅកាន់ប្រទេសនេះ បានចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ១០ មេសា នេះ ដែលបង្ហាញពីការមិនរាថយរបស់ទីក្រុងប៉េកាំង និងភាពតានតឹងពាណិជ្ជកម្មកាន់តែជ្រៅ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បានបង្កើនពន្ធសរុបលើទំនិញចិន ដល់តួលេខ ១២៥%៕


