យុទ្ធសាស្រ្តជាតិស្ដីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ២០២៤-២០២៨ ប្រកាស​ដាក់ឱ្យប្រើប្រាស់​នៅថ្ងៃនេះ

2025/04/10 06:40:46 pm        506

យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ នៅព្រឹកថ្ងៃទី១០ខែមេសានេះ ក្រោមវត្តមាន​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ពិធី​នេះ​រៀប​ចំ​ធ្វើ​ឡើង​នៅ​អគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្រ្តី នៅរាជធានីភ្នំពេញ។

នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញ​យុទ្ធ​សាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​បន្ត​យក "មនុស្ស" ជា អាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ "ការ​អភិវឌ្ឍ​មូល​ធនមនុស្ស” ដែលគិតគូរទៅលើការ លើកកម្ពស់សុខភាពប្រជាជន និងការ​ពង្រឹង​ប្រព័ន្ធ​គាំ​ពារ​សង្គម និងប្រព័ន្ធស្បៀង ផ្តល់នូវ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ​សម្រាប់​ប្រជាជន​គ្រប់​រូប​។ ចំណែកបញ្ចកោណទី៤ ស្តីពី "ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និងបរិយាបន្ន” បាន​ផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ ការធានាបាននូវចីរភាព បរិស្ថាន ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ និងការអភិវឌ្ឍកសិកម្ម និងជនបទ សំដៅពង្រឹងបន្ថែមតួនាទី និង​ការ​អភិវឌ្ឍ វិស័យកសិកម្មឱ្យកាន់តែមានភាពទំនើប សម្បូរបែប និងមានភាពធន់ ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជន​បទ សំដៅធានា បាននូវសន្តិសុខស្បៀង សុវត្ថិភាពម្ហូបអាហារ ជំរុញការប្រកួតប្រជែង និង​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ បានថ្លែងបន្តថា ដោយផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋគ្រប់រូបទទួលបានអាហារដែលមាន សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ប្រកប​ដោយ​សុវត្ថិភាព មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព ។

គួរបញ្ជាក់ដែរថា យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការ​ជា​មួយ​ក្រុម​ការងារ​បច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលបានរៀប​ចំ​ឡើង​ក្នុង​គោល​បំណងលើកកម្ពស់របបអាហារសុខភាព តាមរយៈការផ្លាស់ប្តូរឥរិយាបថ បុគ្គលនិងសង្គម និង​រៀបចំបទប្បញ្ញត្តិ បរិស្ថានស្បៀង ដោយផ្តោតលើគុណភាព សុវត្ថិភាព ម្ហូបអាហារ និង លើក​កម្ពស់​លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ ដើម្បីដោះស្រាយ​បន្ទុក​ធំ​ៗ​ទាំង​បី​ទម្រង់​នៃ​បញ្ហា អាហារូបត្ថម្ភ រួមមាន៖ កង្វះអាហារូបត្ថម្ភ កង្វះមីក្រូសារជាតិ និងលើសអាហារូបត្ថម្ភ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm