មន្រ្ដី ក.ប.ប. បន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមទីផ្សារ ដើម្បីរក្សាសុវត្ថិភាពអ្នកប្រើប្រាស់

2025/04/10 07:18:43 pm        170

ក្រុមមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១០ ខែមេសានេះ បាន​សហការ​ជាមួយ​គណៈ​កម្មការ​ផ្សារ​អូឫស្សី បានចុះពិនិត្យមើលគុណភាពទំនិញ និងយកទៅធ្វើតេស្ត​បឋម​ស្វែង​រក​សារធាតុ​គីមី​នៅក្នុងចំណីម្ហូបអាហារ ដើម្បីរក្សាសុខមាលភាពជូនប្រជាពលរដ្ឋ។

មន្រ្តីជំនាញ ក.ប.ប. ក្នុងដំណើរចុះត្រួតពិនិត្យទំនិញនានានៅផ្សារអូឬស្សីនេះ បានឲ្យដឹងថា សុវត្ថិភាពចំណីអាហារ គឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពអ្នកប្រើប្រាស់ ដែលមន្រ្តី រួម​និង​សមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តចុះ​ផ្សព្វ​ផ្សាយ​ណែនាំ​អាជីវករ​ត្រួត​ពិនិត្យ​គុណ​ភាព​ទំនិញ​តាម​ផ្សារ​នានា ក៏ដូចប្រភពដែលទិញយកមកលក់បន្តនៅរាជធានីភ្នំពេញ ដែលបាន​កំណត់​ដោយ​ក្រសួង​ពាណិជ្ជកម្ម ដែលមិនត្រូវតាំងលក់នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញ​គ្មានស្លាកសញ្ញា គ្មានអាយុប្រើប្រាស់ជាដើម មុនឹងតាំងដាក់លក់។

ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងជាអាជីវករផ្សារ បាននិយាយថា ការ​ចុះ​ពិនិត្យ​របស់​ក្រុម​មន្រ្តី ​ក.ប.ប. ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជាប្រយោជន៍​ទាំង​អស់​គ្នា​ខាង​ផ្នែក​សុខភាព​។ ក្រុមប្រជាពលរដ្ឋ ក៏បានបង្ហាញការគាំទ្រ ដោយអះអាងបន្ថែមថា នឹងសហការ​ជាមួយ​មន្រ្តី ​ក.ប.ប. នៅពេលក្រុមមន្រ្តីស្ថាប័ននេះចុះធ្វើការងារ ឬណែនាំអ្នក​លក់​ដូរ​ទាំង​អស់​នៅ​ក្នុង​ផ្សារ​។

សូមជំរាបជូនថា ការចុះពិនិត្យមើលគុណភាពទំនិញ និង​យក​ទៅ​ធ្វើ​តេស្ត​បឋម​ស្វែង​រក​សារ​ធាតុ​គីមី​នៅ​ក្នុងចំណីម្ហូបអាហាររបស់ក្រុមមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នេះ ធ្វើឡើងក្នុង​គោល​បំណង​ការ​ការពារ​សុខុមាល​ភាព​ប្រជាពលរដ្ឋ​ដើម្បី​ធានា​បាន​នូវ​ផលិត​ផល​ទំនិញ​ម្ហូប​អាហារ​ប្រកប​ដោយ​គុណ​ភាព និងមានសុវត្ថិភាពខ្ពស់។ សកម្មភាពការងារនេះដែរ មន្រ្តី ក.ប.ប. តែងតែធ្វើ​ការ​ចុះ​ត្រួត​ពិ​​​និ​ត្យជាប្រចាំ ក្រោមការចង្អុលបង្ហាញនិងដឹកនាំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា ឯកឧត្តមអគ្គនាយក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. គឺត្រូវបង្កើននូវ​សកម្មភាព​ការងារ​ត្រួត​ពិនិត្យ​បន្ថែម​ ដើម្បីការពារទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផល​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់​។

ក្រៅពីចុះត្រួតពិនិត្យទំនិញទាំងអស់នេះ មន្ត្រីជំនាញ ក.ប.ប. បានពន្យល់ណែនាំ​អាជីវករ​ឱ្យបាន​យល់​ក្នុង​គោល​បំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និង​ផលប្រយោជន៍អ្នកប្រើប្រាស់។ លើសពីនេះទៅទៀត ក៏បានពន្យល់ អប់រំ ណែនាំ​ដល់​ក្រុម​អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុន​នឹង​ទទួល​ទិញយ​កមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែល​មិន​មាន​បទ​ប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព​អ្នកប្រើប្រាស់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm