មន្ត្រីប្រទេសប៉ាណាម៉ា និយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានទទួលស្គាល់អធិបតេយ្យភាពរបស់ខ្លួន ជុំវិញព្រែកជីកប៉ាណាម៉ា ទោះបីជាមានវោហាសាស្ត្រដ៏តានតឹង ពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ ខណៈ ប្រទេសទាំងពីរបានប្រកាសកិច្ចព្រមព្រៀងដើម្បីស្តារការហ្វឹកហ្វឺនយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប៉ាណាម៉ា ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ បាននិយាយថា លោកមើលឃើញព្រែកជីកនេះមានលក្ខណៈភូមិសាស្ត្រសំខាន់ ដែលប្រទេសប៉ាណាម៉ានឹងធានាបានរួមគ្នាជាមួយសហរដ្ឋអាមេរិក ហើយពុំមែនជាមួយប្រទេសចិន នោះទេ។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Hegseth សហរដ្ឋអាមេរិកនិងប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍រួមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។

នៅក្នុងអំណានមួយបានសរសេរថា រដ្ឋមន្ត្រីលោក Hegseth បានទទួលស្គាល់ភាពជាអ្នកដឹកនាំ និងអធិបតេយ្យភាពដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសប៉ាណាម៉ាលើព្រែកជីកប៉ាណាម៉ា និងតំបន់ដែលនៅជាប់គ្នា។ នៅពេលត្រូវបានសួរថាតើលោកទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសប៉ាណាម៉ាឬយ៉ាងណា លោក Hegseth បាននិយាយថា «យើងពិតជាយល់ថាព្រែកជីកប៉ាណាម៉ា គឺស្ថិតនៅក្នុងប្រទេសប៉ាណាម៉ា ហើយការពារអធិបតេយ្យភាពប៉ាណាម៉ា ពីឥទ្ធិពលអាក្រក់ គឺជារឿងសំខាន់»។