ទោះគ្មាន Matheus និង Cristian ក៏លោក Pep មិនបារម្ភ ខណៈគ្រូ Madura រំពឹងក្រុមទាំងពីរ បង្កើនគុណភាពលេងល្អជាងមុន

2025/04/10 09:00:35 pm        326

ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងជំនួបជើងទី១ សម្រាប់វគ្គ ៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបកម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025។

ជាមួយការប្រកួតដ៏សំខាន់នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ភាគរយខ្ពស់នឹងត្រូវអវត្តមានខ្សែប្រយុទ្ធអន្ដរជាតិ ២រូប គឺកីឡាករ Matheus Moresche និងកីឡាករ Cristian Roque ។ នេះបើតាមការបង្ហើបរបស់គ្រូបង្វឹកលោក Pep Munoz នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត តែយ៉ាងណាលោកមិនបារម្ភឡើយ គ្រាដែលគ្រូបង្វឹកក្រុម Madura លោក Angel Afredo Vera រំពឹងការប្រកួតនេះ ក្រុមទាំងពីរ នឹងបង្កើនគុណភាពលេងល្អជាងកាលពីជួបគ្នា ក្នុងវគ្គចែកពូល នៅប្រទេសម៉ុងហ្គោលី។

លោក Pep បានបញ្ជាក់ថា សម្រាប់កីឡាករ Matheus នឹងត្រូវសម្រាកយ៉ាងហោច ១ ទៅ ២សប្ដាហ៍ បន្ទាប់ពីរងរបួសមុនការប្រកួតលីគកំពូលកម្ពុជា គ្រាដែល Cristian បានរងរបួសកំឡុងការប្រកួតជាមួយភ្នំពេញក្រោន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយបានធ្វើការពិនិត្យនៅប្រទេសថៃ កាលពីដើមសប្ដាហ៍កន្លងទៅ ឃើញថា មិនមានបញ្ហាធ្ងន់ធ្ងរ តែយ៉ាងណារូបគេ ក៏មិនទាន់រួចរាល់សម្រាប់ការប្រកួតជាមួយ Madura ដែរ។

យ៉ាងណាមិញ ទោះបីអវត្តមានខ្សែប្រយុទ្ធឆ្នើមទាំងពីរ ក៏លោក Pep មិនបារម្ភឡើយ ដ្បិតលោកមានកូនក្រុម ប្រកបដោយគុណភាពល្អជាច្រើន ដែលអាចជំនួសគ្នាបាន និងលេងទៅតាមការរៀបចំរបស់ក្រុម ពិសេសលោកសង្ឃឹមថា ការប្រកួតក៏នឹងទទួលបានលទ្ធផលល្អផងដែរ ប្រសិនបើព្រះខ័នរាជស្វាយរៀង អាចលេងដោយរក្សាបាល់បានល្អក្នុងជំនួបជាប្រវត្តិសាស្ដ្រសម្រាប់ក្លិប ក្នុងពានរង្វាន់អន្ដរជាតិមួយនេះ ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដដែលបន្ថែមទៀតថា ការប្រកួតនេះ នឹងមានភាពតានតឹងខ្លាំង ព្រោះ Madura គឺជាក្រុមសម្បូរដោយធនធានកីឡាករមានគុណភាព ។ ម្យ៉ាងខុសប្លែកពីជួបគ្នាក្នុងវគ្គចែកពូល ដែលក្រុមឥណ្ឌូនេស៊ីនេះ បានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី និងនាំចូលកីឡាករមួយចំនួន ក៏ដូចជាផ្លាស់ប្ដូររបៀបលេងជាដើម។ យ៉ាងការប្រកួតក្នុងដីនេះ លោកនឹងព្យាយាមជំរុញក្រុមធ្វើឲ្យបានល្អ ហើយបន្ដរក្សាផ្នត់គំនិត និងរបៀបលេងនៅជើងទី២ បន្ដទៀត ។

ដោយឡែកគ្រូបង្វឹកក្រុម Madura វិញ បានលើកឡើងថា កាលក្រុមទាំងពីរ ជួបគ្នាក្នុងវគ្គចែកពូល នៅម៉ុងហ្គោលី លោកមិនទាន់ក្លាយជាគ្រូបង្វឹកទេ តែលោកសង្ឃឹមថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពិសេសជើងទី១ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រុមទាំងពីរ នឹងបង្កើនគុណភាពនៃការលេង បន្ទាប់ពីការនាំចូលកីឡាករថ្មីមួយចំនួន ។ ដូច្នេះលោកជឿជាក់ថា ការប្រកួតនេះ ក្រុមទាំងពីរ នឹងមានគុណភាពនៃការប្រកួតប្រជែងប្រសើរជាងមុន។

ទន្ទឹមជាមួយគ្នាកីឡាករ Ryo Fujii សមាជិកក្រុមព្រះខ័នរាជស្វាយរៀង និងកីឡាករ Jordy Wehrmann របស់ Madura United បានចាត់ទុកជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺជាការប្រកួតដ៏ស្រស់ស្អាតនៅក្នុងបាល់ទាត់ ដែលក្រុមខ្លាំងទាំងពីរ បានឈានមកដល់វគ្គដ៏សំខាន់នេះ ។ ដួច្នេះពួកគេសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តច្រើនពីសំណាក់អ្នកគាំទ្ររៀងៗខ្លួន ដើម្បីជាកម្លាំងចិត្តក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm