អ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី Maria Zakharova បាននិយាយថា វត្តមានរបស់កងទ័ពបរទេសណាមួយ នៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវបានមើលឃើញថា ជាការគំរាមកំហែងដល់ប្រទេសរុស្ស៊ី។

លោក Zakharova បានប្រាប់សន្និសីទសារព័ត៌មានថា៖«វត្តមានយោធាបរទេសណាមួយ នៅក្នុងអ៊ុយ ក្រែន ដោយមិនគិតពីទង់ជាតិ សញ្ញា ឬអាណត្តិដែលត្រូវបានប្រកាសនោះទេ នឹងត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខនៃប្រទេសរបស់យើង»។

អ្នកស្រីបានព្រមានថា វត្តមានយោធាបែបនេះ បង្កហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងសមាជិកណាតូ ដែលពាក់ព័ន្ធនឹងបេសកកម្មបែបនេះ ហើយទីបំផុតគឺសម្ព័ន្ធភាពយោធាទាំងមូល។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបង្ហាញគំនិតផ្តួចផ្តើមជាច្រើន ដើម្បីគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ២៧ ខែមីនា។ លោកបានស្នើឲ្យដាក់ពង្រាយ «កងកម្លាំងធានា» ពីប្រទេសសមាជិកសហភាពអឺរ៉ុប ដែលមានឆន្ទៈមួយចំនួន ទៅកាន់ទីតាំងយុទ្ធសាស្ត្រ ក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានឈានដល់ជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov) បាននិយាយថា ការដាក់ពង្រាយទាហានអឺរ៉ុបដែលមានសក្តានុពល ទៅកាន់អ៊ុយក្រែន នឹងក្លាយជាការគំរាមកំហែងដល់ប្រទេសរុស្ស៊ី ហើយថា ទីក្រុងមូស្គូមើលឃើញថា «គ្មានឱកាសសម្រាប់ការសម្របសម្រួល» លើបញ្ហានេះទេ។