អាមេរិកបានវាយប្រហារគោលដៅជាង ១០០កន្លែង ក្នុងប្រទេសយេម៉ែន តាំងពីពាក់កណ្តាលខែមីនាមក

2025/04/10 10:09:07 pm        139

មន្ត្រីការពារជាតិអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅជាង ១០០កន្លែង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន ចាប់តាំងពីការចាប់    ផ្តើមដំណាក់កាលចុងក្រោយនៃយុទ្ធនាការផ្លូវអាកាសរបស់ខ្លួន ប្រឆាំងនឹងកងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីខែមុន។

កងកម្លាំងអាមេរិក បានវាយលុកលើក្រុមហ៊ួទី ជាមួយនឹងការវាយប្រហារតាមអាកាសស្ទើរតែរៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ក្នុងគោលបំណង ដើម្បីបញ្ចប់ការគំរាមកំហែង ដែលពួកគេបង្កឡើងចំពោះការដឹកជញ្ជូនស៊ីវិល និងនាវាយោធា នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ។

មន្ត្រីការពារជាតិ បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរស្តីពីចំនួនការវាយប្រហាររបស់អាមេរិកចាប់តាំងពីពាក់កណ្តាលខែមីនាថា៖«សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅជាង ១០០កន្លែង នៅក្នុងផ្នែកដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៃប្រទេសយេម៉ែន" ។

មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា៖ «យើងបានបំផ្លាញទីបញ្ជា និងត្រួតពិនិត្យ កន្លែងផលិតអាវុធ និងទីតាំងស្តុកទុកអាវុធទំនើបៗ»។

ទោះបីជាមានការវាយប្រហារក៏ដោយ ក៏ក្រុមហ៊ួទី ដែលគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសយេម៉ែន និងបានធ្វើសង្រ្គាមជាមួយរដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិ តាំងពីឆ្នាំ ២០១៥មកនោះ បានបន្តការវាយប្រហារប្រឆាំងនឹងនាវាអាមេរិក និងអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm