ចារកម្មសម្ងាត់អាមេរិក កំពុងស៊ើបអង្កេតថាតើ FBI ពាក់ព័ន្ធក្នុងកុបកម្មវិមានកាពីតូលឆ្នាំ២០២១ ឬទេ

2025/04/10 10:17:11 pm        48

ប្រធានបុគ្គលិករបស់ចារកម្មជាន់ខ្ពស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (០៩ មេសា) បាននិយាយថា សហគមន៍ស៊ើបការណ៍ចារកម្មសម្ងាត់ កំពុងស៊ើបអង្កេតថាតើអង្គភាព FBI មានជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការវាយប្រហារដោយកុបកម្មនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល ពីហ្វូងអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ដែរឬទេ។

ក្នុងអំឡុងពេលសវនាការព្រឹទ្ធសភាស្តីពីការតែងតាំងឱ្យធ្វើជាប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាមេរិក លោក Joseph Kent បាននិយាយថា "ឥឡូវនេះ ក្រុមការងារកំពុងត្រួតពិនិត្យជុំវិញបញ្ហានេះ"។ លោកមិនបានបញ្ជាក់លម្អិតទេថា តើអង្គភាពស៊ើបការណ៍សម្ងាត់របស់អាមេរិកទាំង១៨ មួយណាកំពុងធ្វើការស៊ើបអង្កេតនោះ។

របាយការណ៍ពីអង្គភាពឃ្លាំមើលរបស់ក្រសួងយុត្តិធម៌អាមេរិក ដែលចេញផ្សាយនៅខែធ្នូ បានបដិសេធការអះអាងដោយក្រុមស្តាំនិយមជ្រុល ដែលចោទថា ប្រតិបត្តិករ FBI ពាក់ព័ន្ធដោយសម្ងាត់ក្នុងការវាយប្រហារវិមានកាពីតូលនោះ។ របាយការណ៍រកឃើញថា មានអ្នកលួចផ្តល់ព័ត៌មាន FBI ចំនួន ២៦នាក់ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃវាយប្រហារពិតមែន ប៉ុន្តែ FBI មិនបានអនុញ្ញាតឱ្យអ្នកណាម្នាក់ចូលទៅវិមានកាពីតូល ឬចូលរួមក្នុងអំពើហិង្សាទេ។

គួរឱ្យដឹងថា ភាពតានតឹងនៅពេលនោះកើតឡើងដោយសារលោក Trump បានអះអាងដោយមិនពិតថា មានការក្លែងបន្លំក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលលោកបានចាញ់។ នៅក្នុងខែមករា ឆ្នាំ២០២៥នេះ លោកបានលើកលែងទោសដល់ជនជាប់ចោទជាង ១.៥០០នាក់ នៅក្នុងការវាយប្រហារដោយហ្វូងអ្នកគាំទ្ររបស់លោក ដែលសម្រុកចូលវិមានកាពីតូល ក្នុងកិច្ចខិតខំប្រឹងប្រែងដែលមិនជោគជ័យ ដើម្បីបង្វែរលទ្ធផលឆ្នោតនៅពេលនោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm