អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករថា ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងសហរដ្ឋ អាមេរិក និងចិន គឺ ៨០% ដោយសារតែការកំណត់យកពន្ធប្រឆាំងនឹងគ្នា ទៅវិញទៅមក។
អគ្គនាយកអង្គការ WTO លោកស្រី Ngozi Okonjo-Iweala បាននិយាយថា៖«ភាពតានតឹងពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងចិន បង្កឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរនៃការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងពាណិជ្ជកម្មទ្វេភាគី។ ការព្យាករណ៍បឋមរបស់យើង បានបង្ហាញថា ពាណិជ្ជកម្មទំនិញរវាងប្រទេសសេដ្ឋកិច្ចទាំងពីរនេះ អាចធ្លាក់ចុះដល់ទៅ ៨០%»។

លោកស្រី បានសង្កត់ធ្ងន់ថា៖«ឥទ្ធិពលម៉ាក្រូសេដ្ឋកិច្ចអវិជ្ជមាន នឹងមិនមានការកំណត់ចំពោះសហរដ្ឋអាមេរិក និងចិនទេ ប៉ុន្តែនឹងពង្រីកដល់សេដ្ឋកិច្ចផ្សេងទៀត ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច។ ការព្រួយបារម្ភជាពិសេស គឺការបែកបាក់ជាសក្តានុពលនៃពាណិជ្ជកម្មពិភពលោកតាមខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយ»។
លោកស្រីអគ្គនាយកអង្គការ WTO បាននិយាយបន្ថែមថា ការបែងចែកសេដ្ឋកិច្ចពិភពលោកជាពីរប្លុក អាចនាំឲ្យមានការថយចុះរយៈពេលវែងនៃផលិតផលក្នុងស្រុកសរុប(GDP)ពិតប្រាកដរបស់ពិភពលោកជិត ៧%។

