ស្ថានកុងស៊ុលកិត្តិយសសហភាពអឺរ៉ុប ពង្រឹងទំនាក់ទំនងជាមួយក្រសួងការបរទេសកម្ពុជា

2025/04/10 11:40:04 pm        182

(ភ្នំពេញ) ស្ថានកុងស៊ុលកិត្តិយសសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប (ព្រឹទ្ធបុរស) កាលពីថ្មីៗនេះបានចូលជួបសម្តែងការគួរសមនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MOFAIC) ។

យោងតាមប្រភពបានឲ្យដឹងថា ស្ថានកុងស៊ុលបានជួបជាមួយ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការអចិន្ត្រៃយ៍ និងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រី រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ MOFAIC រួម មាន៖ ឯកឧត្តម​ THO Samnang អគ្គ នាយក​ផ្នែក​ច្បាប់ កុងស៊ុល និង​កិច្ចការព្រំដែន ,ឯកឧត្តម SENG Socheat ប្រធាននាយកដ្ឋានកិច្ចការកុងស៊ុល,ឯកឧត្តម VA Vireakbot ប្រធានការិយាល័យកិច្ចការកុងស៊ុល,លោក KY Dara អនុប្រធានការិយាល័យកិច្ចការកុងស៊ុលកិច្ចប្រជុំនេះបានសម្របសម្រួលកិច្ចពិភាក្សាប្រកបដោយផលិតភាព ផ្តោតលើការពង្រឹងទំនាក់ទំនងការទូត លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គកុងស៊ុលកិត្តិយស និងរដ្ឋាភិបាលកម្ពុជា។

 កុងស៊ុលកិត្តិយសដែលចូលរួមរួមមានៈ ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប (ព្រឹទ្ធបុរស) , Honorable Markus Gridling កុងស៊ុលកិត្តិយសនៃប្រទេសអូទ្រីស, Honorable Thierry Dalimier កុង ស៊ុលកិត្តិយសនៃប្រទេសបែលហ្សិក, Honorable Aurelio Flacco កុងស៊ុលកិត្តិយសនៃប្រទេសអ៊ីតាលី, Honorable Gerhard Jan Lennips អគ្គកុងស៊ុលកិត្តិយសនៃប្រទេសហូឡង់ប្រចាំនៅភ្នំពេញ, Honorable Savin Mao អគ្គកុងស៊ុលកិត្តិយសនៃប្រទេសន័រវេស, Honorable Fco Javier Solá Martí កុងស៊ុលកិត្តិ យសនៃប្រទេសអេស្ប៉ាញ, Honorable Kim Tol Tan អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ុយអែត,ស្ថានកុងស៊ុលកិត្តិយសបានសម្តែងការកោតសរសើរចំពោះការគាំទ្រ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រសួងក្នុងការជំរុញភាពជាដៃគូអន្តរជាតិដ៏រឹងមាំ។ 

 ប្រភពបានបន្តឲ្យដឹងថា ភាគីទាំងអស់បានរំលឹកឡើងវិញនូវការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរួមចំណែកដល់ទំ នាក់ទំនងអន្តរជាតិ និងការទូតសេដ្ឋកិច្ចរបស់កម្ពុជា។

ការពិភាក្សាសំខាន់ៗផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋ កិច្ចរវាងកម្ពុជា និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប រួមទាំងការគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សន្ធិសញ្ញាពន្ធទ្វេ និងប្រព័ន្ធទូទាត់ឆ្លង ដែនដូចជាបាគង។ កិច្ចប្រជុំក៏បានលើក ឡើងពីកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់កម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ពន្ធដារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាការលើក កម្ពស់វិស័យទេសចរណ៍ផងដែរ។ ប្រធានបទបន្ថែមរួមមានជម្រើសទិដ្ឋាការរយៈពេលវែងសម្រាប់ប្តីប្រពន្ធបរទេសរបស់ពលរដ្ឋកម្ពុជា និងការសម្រួលនីតិវិធីឯកសាររដ្ឋប្បវេណីសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។

  លោកជំទាវ អ៊ាត សោភា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គកុងស៊ុល និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្របតាមគោលបំណងការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ ស្ថានកុង ស៊ុលកិត្តិយសត្រូវបានផ្តល់ដំណើរទស្សនកិច្ចទៅកាន់បរិវេណនៃក្រសួងផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm