ភ្ញៀវទេសចរក្នុងស្រុកនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃរបស់ប្រទេសចិន ពុំមានអារម្មណ៍តានតឹងនោះទេ បើទោះបីជាមានការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនៅថ្ងៃនេះក៏ដោយ ។
លោក Yao Wencai គឺជាភ្ញៀវទេសចរក្នុងស្រុកមួយរូប និយាយថា នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកពិតជាមិនអាចយកឈ្នះចិនបានទេ ។
លោក Yao និយាយថា ឧស្សាហកម្មផលិតកម្មរបស់ពួកគេ ស្ទើតែអស់លែងមាន ពីព្រោះថាកាលពីមុន ពួកគេផ្តោតសំខាន់លើការផលិតដើម្បីរកបា្រក់ ។
លោកបន្តថា បើសិនជាពួកយើងប្រយុទ្ធជាមួយពួកគេ ជាមួយប្រជាពលរដ្ឋចិន ១,៤ពាន់លាននាក់ និងផលិតកម្មក្នុងស្រុកខ្លាំង គ្រប់គ្រាន់សម្រាប់ខ្លួនឯង ច្បាស់ណាស់ថាចិននឹងអាចយកឈ្នះពួកគេបាន ។ ជាងនេះទៅទៀត លោក Trumpបង្កើតសត្រូវកាន់តែច្រើននៅជុំវិញពិភពលោក ។

ខណៈដែលសង្រ្គាមពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងប៉េកាំង បានឡើងកម្ដៅបន្ថែមទៀត ទោះបីជាលោក Trump នៅថ្ងៃពុធម្សិលមិញ បានផ្អាករយៈពេល ៩០ថ្ងៃ ចំពោះអត្រាពន្ធខ្ពស់ សម្រាប់ប្រទេសមួយចំនួនក៏ដោយ ។
បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធ ១០៤ភាគរយលើផលិតផលពីប្រទេសចិន នៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃពុធ ទីក្រុងប៉េកាំងបានវាយបកវិញជាមួយនឹងកម្រិត ៨៤ភាគរយលើផលិតផលអាមេរិក តែក្រោយមក Trump បានដំឡើងពន្ធលើប្រទេសចិនរហូតដល់ ១២៥ភាគរយ ៕


