អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស Omicron រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន ៣៨

2021/12/04 05:46:17 pm        605

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៃ​វីរុស COVID-19 ពេលនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​ ៣៨ ជុំវិញ​ពិភពលោក​។ ​អ្នក​ដឹកនាំ​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ជំងឺ​កូ​វីដ​-១៩ លោកស្រី Maria Van Kerkhove បាន​និយាយ​អំពី​ការ​កើន​ឡើង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រាលដាល​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ថា បាន​រាលដាល​ចូល​ទៅ​ក្នុង​បណ្តា​ប្រទេស​ចំនួន ៣៨។

លោកស្រី Van Kerkhove បាន​និយាយ​ថា ​មាន​របាយការណ៍​នៃ​អ្នក​ឆ្លង​វីរុស Omicron ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ​។ លោកស្រី​និយាយ​ថា ករណី​ដំបូង​គឺ​មកពី​ក្រុម​និស្សិត​សាកលវិទ្យាល័យដែល​បង្ហាញ​រោគ​សញ្ញា​ស្រាល​។ លោក​វេជ្ជបណ្ឌិត Michael Ryan ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ពេល​និយាយ​សំដៅ​ ទៅ​លើ​ករណី​ឆ្លង​វីរុស​មាន​ស្ថាន​ភាព​ស្រាល​។ លោក​និយាយ​ថា ការពិត​ដែល​ភាគច្រើន​នៃ​ករណី​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រាលគឺ​បង្ហាញ​ថា​ វា​រាលដាល​ក្នុងចំណោម​មនុស្ស​វ័យក្មេង​ដែល​មាន​សុខភាព​ល្អ​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ត្រូវ​បាន​រក​ឃើញ​កាលពី​ជាង​មួយ​សប្តាហ៍​មុន​ ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​បុ​ត​ស្វា​ណា​។​

​ជាមួយ​គ្នា​នេះ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា ការ​បិទ​ព្រំដែន​ដែល​បានអនុម័ត​ដោយ​បណ្តា​ប្រទេស​មួយ​ចំនួន អាច​ចំណាយ​ពេលវេលា​ក្នុង​ការ​ដោះស្រាយ​ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប៉ុន្តែ​វិធាន​ការដែលបាន​ដាក់​ឱ្យ​ដំណើរការ និង​បទពិសោធន៍​ដែល​ទទួល​បាន​ក្នុង​ការ​ដោះស្រាយ​ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន Delta នៅតែ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​ឆ្លង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm