ស្វីសកាន់តែកៀកនឹងអឺរ៉ុប ដោយសាររងផលប៉ះពាល់ពីអត្រាពន្ធរបស់លោក Trump

2025/04/11 02:25:56 am        115


ការសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្ដល់ផលប៉ះពាល់ដល់ស្វីស ជាមួយនឹងអត្រាពន្ធធ្ងន់ធ្ងរជាងប្រទេសអឺរ៉ុបភាគច្រើន គឺជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ចំពោះប្រទេសដែលផ្តោតលើការនាំចេញ ដោយជំរុញឲ្យប្រទេសនេះតម្រង់ឆ្ពោះទៅសហភាពអឺរ៉ុប (EU) ខណៈដែលខ្លួនរួសរាន់ទប់ស្កាត់ផលប៉ះពាល់ពីវិធានការនោះ។

ទោះបីជាមានការធូរស្រាលដែលលោក Trump បានបន្ទាបពន្ធជាបណ្តោះអាសន្ន កាលពីថ្ងៃពុធ (ទី៩ ខែមេសា) ក៏ដោយ ក៏សម្រាប់អ្នកតស៊ូមតិឲ្យមានទំនាក់ទំនងកាន់តែរឹងមាំ ដំណាក់នេះ បានបញ្ជាក់នូវអំណះអំណាងរបស់ពួកគេ ដែលថា ពិភពលោកកាន់តែមិនអាចទាយទុកជាមុនបាន មានន័យថា ប្រទេសស្វីសត្រូវតែបង្កើនការចូលរួមពាក់ព័ន្ធជាមួយប្រទេសជិតខាង EU របស់ខ្លួន។

ស្វីសបានបោះជំហានដំបូងឆ្ពោះទៅរកការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ កាលពីខែធ្នូឆ្នាំមុន នៅពេលដែលខ្លួនបានឈានដល់កិច្ចព្រមព្រៀងនយោបាយជាមួយទីក្រុងប្រ៊ុចសែល ដើម្បីកែលម្អទំនាក់ទំនងពាណិជ្ជកម្មរួមគ្នារបស់ភាគីទាំង២។

កិច្ចព្រមព្រៀងជាមួយ EU នោះ ប្រឈមមុខនឹងដំណើរការអនុម័តដ៏យូរ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយកាសែតកាលពីថ្ងៃពុធ ប្រធានាធិបតី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុស្វីស លោកស្រី Karin Keller-Sutter បានលើកឡើងពីកិច្ចព្រមព្រៀងនោះ ខណៈដែលលោកស្រីបានវាយតម្លៃពីជម្រើសរបស់ប្រទេសស្វីស បន្ទាប់ពីរងផលប៉ះពាល់ពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរដោយសារពន្ធសហរដ្ឋអាមេរិក។

លោកស្រីបានប្រាប់សារព័ត៌មាន Neue Zuercher Zeitung ថា៖ «យើងចង់ធ្វើឲ្យមានស្ថិរភាព និងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយ EU»។ 

នៅថ្ងៃសុក្រ (ទី១១ ខែមេសា) លោកស្រី Keller-Sutter នឹងក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុស្វីសដំបូងគេដែលចូលរួមក្នុងកិច្ចប្រជុំនៃសមភាគីរបស់លោកស្រីមកពី EU ដែល Trump កាលពីសប្តាហ៍មុន បានដាក់អត្រាពន្ធ ២០ភាគរយ ជាកម្រិតទាបជាង ៣១ភាគរយ ដែលលោកដាក់លើប្រទេសស្វីស។ ឥឡូវនេះទាំងស្វីស និង EU ប្រឈមនឹងកាតព្វកិច្ច ១០ភាគរយ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm