ក្រុមហេសបូឡា និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមកិច្ចប្រជុំជាមួយរដ្ឋាភិបាលលីបង់ លើយុទ្ធសាស្រ្តការពារជាតិ ។
ទស្សនៈវិស័យនៃជំនួបមានគោលដៅឲ្យក្រុមហេសបូឡារំសាយអាវុធ មិនដូចជាពេលដែលពួកគេកាន់អំណាចដល់កម្រិតកំពូលកាលពីរយៈពេល ២ឆ្នាំមុននោះ នឹងគូសបញ្ជាក់ពីការផ្លាស់ប្តូរដ៏គួរភ្ញាក់ផ្អើល នៅក្នុងតុល្យភាពអំណាចតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែលវាយប្រហារក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ នៅក្នុងជម្លោះដ៏ខ្ទេចខ្ទាំមួយបង្កឡើងដោយសារសង្រ្គាមតំបន់ហ្កាហ្សា ។
ប្រភពនយោបាយលីបង់ចំនួន៣ បានឲ្យដឹងថា ប្រធានាធិបតីលីបង់គាំទ្រដោយសហរដ្ឋអាមេរិកលោក Joseph Aoun ដែលបានសន្យាពេលលោកឡើងកាន់អំណាចកាលពីខែមករាថានឹងបង្កើតរដ្ឋផ្តាច់មុខក្នុងការគ្រប់គ្រងអាវុធនោះ មានបំណងបើកកិច្ចប្រជុំជាមួយក្រុមហេសបូឡា ជុំវិញកាំភ្លើងរបស់ពួកគេ នៅពេលដ៏ខ្លីខាងមុខនេះ ។
ក្នុងសន្និសីទសារព័ត៌មាននៅសភាលីបង់នាថ្ងៃព្រហស្បតិ៍នេះ លោក Hassan Fadlallah ដែលជាតំណាងរាស្រ្តហេសបូឡា បានច្រានចោលការចោទប្រកាន់ថា ក្រុមប្រដាប់អាវុធរបស់លោក បានរត់ពន្ធអាវុធខុសច្បាប់ឆ្លងកាត់កំពង់ទីក្រុងបេរូត ៕