EU ផ្អាកវិធានការតបតនឹងពន្ធរបស់សហរដ្ឋអាមេរិក

2025/04/11 02:40:15 am        121


ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ (១០ មេសា) នេះ បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងផ្អាកវិធានការតបតដំបូងរបស់ខ្លួន ប្រឆាំងនឹងពន្ធគយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានបន្ទាបជាបណ្តោះអាសន្ននូវអត្រាពន្ធដែលលោកទើបតែដាក់លើប្រទេសរាប់សិប។

គួរបញ្ជាក់ថា EU គ្រោងនឹងចាប់ផ្តើមការដំឡើងពន្ធតបតលើទំនិញនាំចូលពីសហរដ្ឋអាមេរិកប្រហែល ២១ពាន់លានអឺរ៉ូ (២៣,២៥ពាន់លានដុល្លារ) ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីឆ្លើយតបទៅនឹងអត្រាពន្ធ ២៥ភាគរយរបស់លោក Trump លើដែកថែប និងអាលុយមីញ៉ូម។ ប្លុកនេះនៅតែកំពុងវាយតម្លៃពីវិធី ដើម្បីឆ្លើយតបនឹងពន្ធលើរថយន្ត និងអត្រាពន្ធ ១០ភាគរយយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិក ដែលនៅតែមានប្រសិទ្ធភាព។

លោកស្រី von der Leyen បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «យើងចង់ផ្តល់ឱកាសឲ្យការចរចា។ ខណៈពេលដែលបញ្ចប់ការអនុម័តវិធានការតបតរបស់សហភាពអឺរ៉ុប ដែលបានឃើញមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋសមាជិករបស់យើង យើងនឹងផ្អាកវិធានការនេះ សម្រាប់រយៈពេល ៩០ថ្ងៃ»។

នៅមុនពេលប្រកាសផ្អាកវិធានការពន្ធតបតផ្ទាល់របស់ EU លោកស្រី von der Leyen បាននិយាយថា ចំណាត់ការរបស់លោក Trump គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅការធ្វើឲ្យសេដ្ឋកិច្ចសកលមានស្ថិរភាព។ តែយ៉ាងណាក្ដី លោកស្រី បានព្រមានថា វិធានការទាំងនោះអាចត្រូវបានយកមកអនុវត្តវិញ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        26
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        26
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm