កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានជួបជាមួយក្រុមមន្រ្តីមកពីគណកប្សកគាំទ្រឃើដ DEM ដើម្បីពិភាក្សាលើជំហានបែបណាខ្លះត្រូវធ្វើដើម្បីជំរុញដំណើរការស្វែងរកបទឈប់បាញ់ជាមួយក្រុមជីវពលឃើដ ។
លោក Erdogan បានជួបជាមួយលោកស្រី Sirri Sureyya Onder និងលោក Pervin Buldan គឺជាតំណាងរាស្រ្ត ២រូបរបស់គណបក្ស DEM ដែលបានជួបជាមួយមេដឹកនាំក្រុមឃើដ PKK លោក Abdullah Ocalan ក្នុងពន្ធនាការ មុនពេលទូរស័ព្ទទៅលោកកាលពីខែកុម្ភៈ ស្នើសុំឲ្យក្រុម PKK រំសាយដោយខ្លួនឯង ។
លោក Buldan បាននិយាយនៅក្រៅសភាទួរគី មុនពេលធ្វើដំណើរទៅកាន់ការិយាល័យប្រធានាធិបតីថា ជំនួបជាមួយលោក Erdogan គឺជារឿងសំខាន់ ពិព្រោះថា វាគឺជាលើកដំបូងហើយដែលលោកប្រធានាធិបតី ពិភាក្សាលើបញ្ហាមួយនេះជាមួយសមាជិកគណៈប្រតិភូដែលបានជួបជាមួយលោក Ocalan ។
គណបក្ស DEM និយាយថា ជំនួបលើកនេះ បានចំណាយពេល ៨៥នាទី ហើយសេចក្តីថ្លែងការណ៍ជាលាយលក្ខ័អក្សរមួយ ត្រូវបានគេរំពឹងថានឹងចេញនៅពេលក្រោយនាថ្ងៃព្រហស្បតិ៍នេះ ។
សូមបញ្ជាក់ថា ការបះបោររបស់ក្រុមឃើដនៅប្រទេសទួរគី បានសម្លាប់មនុស្សជាង ៤ម៉ឹននាក់ ចាប់តាំងពីពួកគេចាប់ផ្តើមកាលពីឆ្នាំ ១៩៨៤ និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត រងរបួស រួមទាំងសមាជិកកងកម្លាំងសន្តិសុខទួរគី ក្រុមជីវពល និងជនស៊ីវិលផងដែរ ៕