ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ផ្អាក ហើយ​នឹង​ប្រជុំ​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ

2021/12/04 10:53:59 am        449

​អូទ្រីស៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នកការទូត​ដែល​បាន​ចរចា​នៅ​ទីក្រុង​វី​យែ​ន ដើម្បី​ស្តារ​ឡើងវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ របស់​ប្រទេស​អ៊ីរ៉ង់​ជាមួយ​ប្រទេស​មហាអំណាច​បាន​ផ្អាក បន្ទាប់ពី​កិច្ចចរចា​រយៈពេល​ ៥​ថ្ងៃដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​របស់​ពួកគេ ហើយ​នឹង​ចាប់ផ្តើម​ប្រជុំ​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ​។

មន្ត្រី​សហភាព​អឺរ៉ុប​ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​បាន​និយាយ​ថា មានការ​រីកចម្រើន​មួយ​ចំនួន ប៉ុន្តែ​ការ​រួប​រួម​ក្នុង​គោលដៅ​តែមួយ​គឺជា​ការចាំបាច់​។ អ្នកការទូតសហភាព​អឺរ៉ុបលោក Enrique Mora បាន​និយាយ​ថា​ យើង​បាន​កំណត់​បញ្ហា​ប្រឈម​នៅ​ខាង​មុខ​។ អ្វី​ដែល​ហៅថា ​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួម ឬ JCPOA មាន​ប្រសិទ្ធភាព​លើ​ការ​ជួយ​គាំទ្រ​ជីវិត ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញក្រោម​យុទ្ធនាការ​សម្ពាធ​ខ្ពស់​របស់​ប្រធានាធិបតីលោក Donald Trump មក​លើ​ទីក្រុង​តេ​អេ​រ៉ង់​ក្នុង​ឆ្នាំ២០១៨​។​ ​អ្នកការទូត​សហភាព​អឺរ៉ុប​លោក Enrique Mora បាន​និយាយ​ថា ការ​ស្តារ​ឡើងវិញ​នៃ​កិច្ចព្រមព្រៀង នឹង​តម្រូវ​ឱ្យ​ប្រទេស​អ៊ីរ៉ង់​បំពេញ​តាម​ការសន្យា​របស់​ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​នេះ ហើយ​នាំ​សហរដ្ឋអាមេរិក​ត្រឡប់​មក​រក​ការ​អនុវត្តន៍​តាមច្បាប់​ពេញលេញ មានន័យថា​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ត្រូវ​ដកទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែល​ខ្លួន​បាន​ដាក់​លើទីក្រុង​តេ​អេ​រ៉ង់​។​

​កិច្ចចរចា​មាន​គោលបំណង​ស្តារ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ រវាង​ប្រទេស​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក​មួយ​ចំនួន​ដូចជា អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក​ដែល​បាន​បន្ត​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់​បាន​ផ្អាក​កាលពី​ខែ​មិថុនា ក្រោយ​ការ​បោះ​ឆ្នោត​របស់​ប្រធានាធិបតី​ប្រកាន់​តឹង​រឹង​លោក Ebrahim Raisi​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am