ជនសង្ស័យ៤នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

2025/04/11 03:29:26 am        161

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវនគរបាលនៃការិយាព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃយ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយក្រុមនេះ ដែលតែងតែធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរាជធានីភ្នំពេញ នៅវេលាទាបៗភ្លឺ។ 

 ប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ក្នុងនោះ០២នាក់ត្រូវបានឃាត់ខ្លួនបាននៅមូលដ្ឋានខណ្ឌជ្រោយចង្វារ និង០២នាក់ទៀតឃាត់ខ្លួនបាននៅមូលដ្ឋានខណ្ឌទួលគោក។

ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ របស់ជនរងគ្រោះ ដែលធ្វើដំណើរ ពេលព្រឹកៗព្រលឹមពិតប្រាដកមែន ជាច្រើនករណីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

មន្រ្តីនគរបាលជំនាញបានបញ្ជាក់ថា ក្រុមជនសង្ស័យបានធ្វើសកម្មភាព ករណីទី១ សកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុចមុខផ្ទះអានីកាត់ដេរ ផ្លូវ៥៩៨ សង្កាត់ បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ ។

ករណីទី២សកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុច សាលាសំពៅមាស ផ្លូវ ១៦១ ភូមិទី៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៤និង២០នាទី ព្រឹកទៀបភ្លឺ។ និងករណីទី៣ ធ្វើសកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុច ផ្លូវ៦៣កែង២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣និង២០នាទី ព្រឹកទៀបភ្លឺ។

មន្រ្តីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងសកម្មភាពលួច មានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        179
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm