លោក Biden ព្រមាន​លោក Putin លើ​ការ​ឈ្លាន​ពាន​ប្រទេស​អ៊ុយ​ក្រែ​ន​

2021/12/04 06:31:15 pm        657

​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​សុក្រ​បាន​សន្យា​ថា ​នឹង​ធ្វើ​ឱ្យ​ពិបាក​ខ្លាំងសម្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្នុង​ការ​ចាត់​វិធានកា​រ​យោធា​នៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ ដោយ​លោក​បាន​និយាយ​ថា ​រដ្ឋបាល​របស់​លោក​កំពុង​រួមគ្នា​នូវ​គំនិត​ផ្ដួចផ្ដើម​ដ៏​ទូលំទូលាយដើម្បី​ទប់ស្កាត់​ការបំពាន​របស់​ប្រទេស​រុស្ស៊ី​។

​លោក​ប្រធានាធិបតី Biden ​បាន​ព្រមាន​លោក Putin ក្នុង​ពេល​មានការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង អំពី​ការ​កើន​ឡើង​នៃ​កងទ័ព​រុស្ស៊ី​នៅ​តាម​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Biden បាន​និយាយ​ថា អ្វី​ដែលលោក​កំពុង​ធ្វើ​គឺ​ការ​រួមគ្នា​នូវ​អ្វី​ដែល​លោក​ជឿ​ថា ​នឹង​ក្លាយ​ជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ទូលំទូលាយដើម្បី​ធ្វើឱ្យ​ពិបាក​ខ្លាំង​សម្រាប់​លោក Putin ​ក្នុង​ការ​ដើរ​ឆ្ពោះ​ទៅ​មុខ​។ ​មាន​សញ្ញា​បង្ហាញ​ថា​ សេត​វិមាន និង​វិមាន​ក្រឹម​ឡាំង​នឹង​រៀបចំ​កិច្ច​សន្ទនា​មួយ​នៅ​សប្ដាហ៍​ក្រោយរវាង​លោក Biden និង​លោក​ Putin​។​ ​ទីប្រឹក្សា​កិច្ច​ការបរទេស​របស់​លោក Putin លោក​ Yuri Ushakov បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​រៀបចំ​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Putin និង​លោក Biden នៅ​ថ្ងៃ​ខាង​មុខ ហើយ​កាលបរិច្ឆេទ​នឹង​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​ទីក្រុង​ម៉ូស្គូ និង​វ៉ាស៊ីនតោន​បញ្ចប់​ព័ត៌មាន​លម្អិត​។

លោក Biden មិនបាន​បញ្ជាក់​អំពី​ស​កម្ម​ភាព​ដែល​លោក​កំពុង​ថ្លឹងថ្លែង​នោះ​ទេ​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ដែល​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ក្នុង​ប្រទេស​ស៊ុយអែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​។ លោក​មិនបាន​បញ្ជាក់​អំពី​ទណ្ឌកម្ម​ដែល​អាច​កើតមាន​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា ​កិច្ចប្រឹងប្រែង​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm