អង្គការ UNHCR ព្រមាន​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​កើតមាន​ភាព​អត់​ឃ្លាន​ក្នុង​រដូវរងា

2021/12/04 07:11:30 pm        578

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កម្រិត​នៃ​ភាពអត់ឃ្លានដែល​មិន​ធ្លាប់មាន​ពីមុនមក​ត្រូវបាន​គេ​រំពឹងថា នឹង​កើតមាន​នៅក្នុង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន ខណៈដែល​រដូវរងា​កំពុង​ចូលមក​ដល់​។ ​អ្នកនាំពាក្យ​របស់​អង្គការ UNHCR លោក Babar Baloch បាន​និយាយថា វា​ជា​វិបត្តិ​នៃ​ភាពអត់ឃ្លាន ប្រជាជន​គ្មាន​អាហារ​គ្រប់គ្រាន់ ហើយ​វាអាច​មើលឃើញ​យ៉ាងច្បាស់​។

​អង្គការ UNHCR បានចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាស​ថវិកា​សម្រាប់រ​ដូ​វរ​ងា ដើម្បី​ជួយ​គ្រួសារដែលផ្លាស់​ទីនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កន្លែង​ផ្សេងទៀតដើម្បី​អាច​ទប់ទល់​ក្នុង​ខែ​រដូវរងា។ លោក​បាន​និយាយ​ពី​ទីក្រុង​ហ្សឺ​ណែវ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​កា​ប៊ុល​ថា មនុស្ស​ជិត ២៣​លាន​នាក់ស្មើ​នឹង ៥៥% ​នៃ​ចំនួន​ប្រជាជនកំពុង​ប្រឈមមុខ​ទៅនឹង​កម្រិត​នៃ​ភាពអត់ឃ្លាន​។ ​លោក Baloch និយាយថា មានការ​ខ្វះខាត​ទី​ជម្រក សំលៀកបំពាក់​កក់ក្តៅ ប្រេងឥន្ធនៈមិន​គ្រប់គ្រាន់​សម្រាប់​ដុត​កំដៅ បរិមាណ​អាហារ​មិន​គ្រប់គ្រាន់ និង​ខ្វះ​បរិក្ខារ​ពេទ្យ ដែល​អ្នកជម្លៀស​ខ្លួន​កំពុង​ប្រឈមមុខ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​បាន​និយាយថា សីតុណ្ហភាព​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ​ដល់​ដក ២៥អង្សា​សេ ហើយ​គ្រួសារដែល​ផ្លាស់​ទី​ជាច្រើន​ខ្វះ​ទីជម្រកត្រឹមត្រូវ​។ អង្គការ UNHCR បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​បន្ថែមទៀតសម្រាប់​ប្រជាជន​ចំនួន ៣.៥លាន​នាក់ដែល​ភៀសខ្លួន​ដោយជម្លោះ​នៅក្នុង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm