ទីភ្នាក់ងារស្បៀងអាហារUN ព្រមានថា មនុស្សរាប់ម៉ឺននាក់ អាចស្លាប់ ក្នុងអំឡុងពេលសង្គ្រាមឆ្នាំទី ៣ នៅស៊ូដង់

2025/04/11 10:14:44 pm        48

មន្ត្រីជាន់ខ្ពស់មួយរូប បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សរាប់ម៉ឺននាក់ នឹងស្លាប់ នៅក្នុងប្រទេសស៊ូដង់ ប្រសិនបើសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ នៅតែបន្ត រយៈពេលមួយឆ្នាំទៀត ដោយអង្គការសហប្រជាជាតិប្រឈមនឹងកង្វះថវិកាជំនួយស្បៀងអាហារយ៉ាងច្រើន ហើយមិនអាចទៅដល់អ្នកដែលងាយរងគ្រោះបំផុត ដោយសារទុរ្ភិក្ស។

លោក Shaun Hughes អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)សម្រាប់វិបត្តិស៊ូដង់ បានប្រាប់សន្និសីទសារព័ត៌មានរបស់UNថា ជម្លោះដែលបានចាប់ផ្តើមកាលពីពីរឆ្នាំកន្លងទៅ បានបង្កឲ្យមានអ្វីដែលជាវិបត្តិមនុស្សធម៌ធំបំផុត ក្នុងពិភពលោក។ 

លោកបាននិយាយថា គ្រោះទុរ្ភិក្ស បានរីករាលដាលដល់តំបន់ចំនួន ១០ នៅក្នុងតំបន់ Darfur និង Kordofan ហើយគំរាមកំហែងហ៊ុមព័ទ្ធតំបន់ចំនួន ១៧ ផ្សេងទៀត។ ប្រសិនបើកម្មវិធីស្បៀងអាហារពិភពលោក (WFP) មិនអាចដោះស្រាយកង្វះថវិកាចំនួន ៦៥០លានដុល្លារ សម្រាប់ប្រតិបត្តិការរបស់ខ្លួន ក្នុងរយៈពេល ៦ខែ ខាងមុខ ដែលស្មើនឹងការខ្វះខាតចំនួន ៨០% និងជំនួយមិនអាចទៅដល់អ្នក ដែលកំពុងត្រូវការនោះទេ លោកបាននិយាយថា វិបត្តិនេះ នឹងអាចគ្រប់គ្រងបានឡើយ។

លោក Hughes បាននិយាយអំឡុងពេលការទំនាក់ទំនងតាមវីដេអូខលថា៖«សង្គ្រាមនេះ កំពុងមានផលវិបាកដ៏បំផ្លិចបំផ្លាញសម្រាប់ប្រជាជនស៊ូដង់ និងតំបន់ទាំងមូល។

«មនុស្សរាប់ម៉ឺននាក់ទៀត នឹងស្លាប់ នៅក្នុងប្រទេសស៊ូដង់ ក្នុងអំឡុងឆ្នាំទី៣នៃសង្គ្រាម ប្រសិនបើអង្គការ WFP និងភ្នាក់ងារមនុស្សធម៌ផ្សេងទៀត មិនមានលទ្ធភាព និងធនធាន ដើម្បីផ្តល់ទៅដល់អ្នកដែលកំពុងត្រូវការជំនួយទាំងនោះទេ»។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm