ក្រុមមន្ត្រីមកពីប្រទេសទាំងពីរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទួរគី និងអ៊ីស្រាអែល បានជួបពិភាក្សាអំពីវិបត្តិ ក្នុងគោលបំណងទប់ស្កាត់ជម្លោះរវាងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ នៅក្នុងសាធារណរដ្ឋ អារ៉ាប់ស៊ីរី។
ក្រសួងការពារជាតិទួរគី បាននិយាយថា ការពិភាក្សាដំបូង បានធ្វើឡើង នៅប្រទេសអាស៊ែរបៃហ្សង់ ដើម្បីបង្កើត «យន្តការកាត់បន្ថយការកើនឡើង ដើម្បីរារាំងឧប្បត្តិហេតុដែលមិនចង់ឲ្យកើតឡើង នៅក្នុងប្រទេសស៊ីរី»។ «ការងារនេះ នឹងបន្តបង្កើតយន្តការគ្មានជម្លោះ»។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា ភាគីទាំងពីរ «បានយល់ព្រមបន្តលើមាគ៌ានៃការសន្ទនា ដើម្បីរក្សាស្ថិរភាពសន្តិសុខ»។
ចាប់តាំងពីរបបរបស់មេដឹកនាំផ្តាច់ការ លោក បាសា អាល់អាដ ( Bashar al- Assad) ត្រូវបានបណ្តេញចេញពីអំណាច ដោយកងកម្លាំងប្រឆាំងស៊ីរីកាលពីឆ្នាំមុន អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស ទៅលើគោលដៅយោធា នៅទីនោះ ហើយបានបញ្ជូនកងទ័ពទៅកាន់ផ្នែកខ្លះនៃប្រទេសស៊ីរីភាគខាងត្បូង ហួសពីតំបន់តំបន់ខ្ពង់រាប Golan Heights ដែលខ្លួនកាន់កាប់រួចហើយ។
ក្នុងចំណោមគោលដៅរបស់អ៊ីស្រាអែល មានមូលដ្ឋានទ័ពអាកាសយ៉ាងតិចចំនួនបី ដែលត្រូវបានត្រួតពិនិត្យ ដោយក្រុមយោធាទួរគី ក្នុងគោលបំណងដាក់ពង្រាយកងកម្លាំងជាផ្នែកនៃកិច្ចព្រមព្រៀងការពាររួមគ្នាដែលបានគ្រោងទុកជាមួយទីក្រុងដាម៉ាស( Damascus)។
ទីក្រុងអង់ការ៉ាគាំទ្ររដ្ឋាភិបាលស៊ីរីថ្មីដែលដឹកនាំដោយក្រុមទួរគី ដែលគាំទ្រក្នុងអំឡុងពេលសង្រ្គាមស៊ីវិល រយៈពេល ១៣ឆ្នាំ។ ការគាំទ្រនោះ រួមមានប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ដេស ( Daesh)។