លោក Trump៖ អាមេរិកសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងអ៊ុយក្រែន នាពេល ឆាប់ៗនេះ

2025/04/11 10:26:09 pm        58

លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា នឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។

លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា៖«យើងសង្ឃឹមថា យើងនឹងអាចធ្វើកិច្ចព្រមព្រៀង នាពេលឆាប់ៗនេះ ជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា»។

លោកក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងស៊ើបអង្កេតការចោទប្រកាន់របស់ទីក្រុងគីវអំពីការចូលរួមរបស់ពលរដ្ឋចិន នៅក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។

លោក ត្រាំ បាននិយាយថា៖«យើងនឹងពិនិត្យមើលពីការចោទប្រកាន់នេះ។ «ប៉ុន្តែខ្ញុំគិតលើសពីនោះទៅទៀត យើងពិតជាចង់ឲ្យសង្គ្រាមនេះត្រូវបញ្ចប់»។

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី ០៧ ខែមេសា ថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន គាំទ្របទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែមុននោះ បញ្ហាមួយចំនួនដែលត្រូវតែដោះស្រាយ ឥឡូវនេះ មិនទាន់បានបញ្ចប់នៅឡើយ។

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃទី ០៩ ខែមេសាថា ទីក្រុងប៉េកាំង មិនបានបញ្ជូនបុគ្គលិកយោធារបស់ខ្លួន ទៅចូលរួមក្នុងជម្លោះអ៊ុយក្រែននោះទេ ហើយបានក្រើនរំលឹកពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងការជាប់ពាក់ព័ន្ធក្នុងអរិភាព។ មុននេះ របាយការណ៍ បានចាប់ផ្តើមផ្សព្វផ្សាយក្នុងប្រទេសអ៊ុយក្រែនអំពីការចូលរួមរបស់ពលរដ្ឋចិន ក្នុងការប្រយុទ្ធគ្នានេះ។ លោក Peskov បានច្រានចោលការចោទប្រកាន់របស់វ៉្លូឌីមី ហ្សេឡិនស្គី អំពីទីក្រុងមូស្គូ ដែលអូសទាញប្រទេសចិនចូលទៅក្នុងជម្លោះ នៅអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm