ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ប្រសិនបើមិនមានការទប់ស្កាត់ទេ សង្គ្រាមពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ននេះ មានសក្តានុពលក្នុងការក្លាយជាការប្រឈមមុខដាក់គ្នាផ្នែកយោធា។
លោកប្រធានាធិបតីបានប្រាប់ទូរទស្សន៍ Mir ក្នុងបទសម្ភាសន៍មួយថា៖«យើងពិចារណាលើជម្លោះទាំង អស់។ យើងឃើញថា ភាពតានតឹងកំពុងកើនឡើង ហើយទំនងជានឹងបន្តកើនឡើង ព្រោះវាគឺជាការពង្រីកនៃសង្រ្គាមការទូត នយោបាយ និងសេដ្ឋកិច្ច និងជម្លោះ។
លោកបានចង្អុលទៅស្ថានការណ៍របស់ក្រុមហ៊ួទីនៅប្រទេសយេម៉ែន ជាឧទាហរណ៍មួយនៃរបៀបដែលជម្លោះ អាចបន្តកើតឡើង។ លោក លូកាសិនកូ បានសង្កត់ធ្ងន់ថា៖«នៅទីនោះ ផ្លូវសំខាន់សម្រាប់ចលនាទំនិញ គឺឆ្លងកាត់ព្រែកជីកស៊ុយអេ( Suez) ។ ចំណែកអ្នកនៅទីនេះ។ ជម្លោះបានចាប់ផ្តើមជាមួយនឹងការប្រយុទ្ធគ្នានេះ ដែលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។ អ្វីគ្រប់យ៉ាង គឺទាក់ទងគ្នាទៅវិញទៅមក។ ដូច្នេះយើងមិនអាចព្រងើយកន្តើយបានទេ»។
មេដឹកនាំបេឡារុស បានភ្ជាប់ការគំរាមកំហែងជាតិក្នុងការពិពណ៌នារបស់លោក ដោយចង្អុលបង្ហាញពីគ្រោះថ្នាក់ដែលកើតចេញពីប្រទេសជិតខាងខាងលិចរបស់ប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ព្រមទាំងមកពីអ៊ុយក្រែន។ លោកប្រធានាធិបតី បានបញ្ជាក់ដែរថា៖«យើងមិនត្រឹមតែត្រូវយករឿងនេះ ទៅពិចារណាប៉ុណ្ណោះទេ យើងថែមទាំងរំពឹងថា ការប្រឈមមុខដាក់គ្នាផ្នែកយោធា អាចនឹងកើតឡើង។ នេះគឺជាមូលហេតុដែលយើងកំពុងធ្វើសមយុទ្ធ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់យើង ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយារបស់ប្រទេសជិតខាងលោកខាងលិចរបស់យើង»។