ការផ្អាកពន្ធគយរបស់លោក Trump នាំឲ្យធូរស្រាលខ្លះ ខណៈហានិភ័យឱនភាពសេដ្ឋកិច្ច នៅបន្តមាន

2025/04/11 10:52:37 pm        60

ភាពចលាចលមួយសប្តាហ៍ដែលបានកើតឡើងដោយសារអត្រាពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញពីសញ្ញាធូរស្រាលតិចតួច នៅថ្ងៃសុក្រ (ទី១១ ខែមេសា) នេះ ខណៈទីផ្សារធ្លាក់ចុះម្តងទៀត ហើយបណ្ដាមេដឹកនាំបរទេស កំពុងព្យាយាមរិះរកវិធី ដើម្បីឆ្លើយតបទៅនឹងការធ្វើឲ្យសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសកលរញ៉េរញ៉ៃនេះ។

ភាពច្របូកច្របល់ ក្នុងទីផ្សារហិរញ្ញវត្ថុ ទទួលបានភាពធូរស្រាលរយៈពេលខ្លី កាលពីថ្ងៃពុធ នៅពេលដែលលោក Trump បានសម្រេចផ្អាកកាតព្វកិច្ចពន្ធលើប្រទេសរាប់សិប សម្រាប់រយៈពេល ៩០ថ្ងៃ។ តែទោះជាយ៉ាងណានេះក៏ដោយ ក៏សង្គ្រាមពាណិជ្ជកម្មរបស់លោកដែលកំពុងឡើងកម្ដៅជាលំដាប់ ជាមួយនឹងប្រទេសសេដ្ឋកិច្ចលេខ ២ របស់ពិភពលោក គឺចិន បានជំរុញឲ្យមានក្ដីបារម្ភពីឱនភាពសេដ្ឋកិច្ច និងការសងសឹកបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានព្យាយាមសម្រាលដល់អ្នកមានបន្ទិលសង្ស័យទាំងឡាយ ដោយបានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) ថា ប្រទេសជាង ៧៥ ចង់ចាប់ផ្តើមការចរចាពាណិជ្ជកម្ម ហើយលោក Trump ផ្ទាល់ បានបង្ហាញពីក្តីសង្ឃឹមពីការឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន។

ប៉ុន្តែភាពមិនប្រាកដប្រជា ក្នុងពេលនេះ បានធ្វើឲ្យកាន់តែមានអស្ថិភាពដល់ទីផ្សារភាគហ៊ុនដែលមានការប្រែប្រួលខ្លាំងបំផុតជាយូរមកហើយ គិតចាប់តាំងពីប៉ុន្មានថ្ងៃដំបូងនៃជំងឺរាតត្បាតកូវីដ-១៩។

សន្ទស្សន៍ភាគហ៊ុន S&P 500 បានបញ្ចប់ការជូញដូរទាបជាង ៣,៥ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ហើយឥឡូវនេះ បានធ្លាក់ចុះប្រហែល ១៥ភាគរយ ពោលគឺធ្លាក់ពីកម្រិតខ្ពស់បំផុត កាលពីខែកុម្ភៈ។ ហើយអ្នកវិភាគមួយចំនួនជឿថា ភាគហ៊ុននឹងដាំក្បាលចុះបន្ថែមទៀត ដោយសារតែភាពមិនច្បាស់លាស់ ជុំវិញគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        9
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        29
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm