ការវិភាគ៖ លោក Trump ក៏ប៉ះពាល់ដោយសារវិធានការពន្ធដែរ ខណៈការគាំទ្ររូបលោក កំពុងធ្លាក់ចុះ

2025/04/11 11:00:03 pm        56

ការផ្ដល់ភាពច្របូកច្របល់យ៉ាងខ្លាំងក្លារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រព័ន្ធសេដ្ឋកិច្ចដែលអាមេរិកបានបង្កើតឡើងយ៉ាងទូលំទូលាយ បន្ទាប់ពីសង្គ្រាមលោកលើកទី២ កំពុងជះផលត្រលប់វិញ នៅក្នុងប្រទេស។ ហើយអ្វីដែលកើតឡើងនោះ មិនមែនជារឿងល្អឡើយ។

ជាក់ស្ដែង ការគាំទ្រលើលោក Trump កំពុងចាប់ផ្ដើមធ្លាក់ចុះបណ្ដើរៗ នៅក្នុងការស្ទង់មតិជាច្រើន ហើយជាពិសេស គឺភាពអវិជ្ជមាន ពាក់ព័ន្ធនឹងសំណួរនៃការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់លោក ដែលជាចំណុចនៃមោទនភាព សម្រាប់អ្នកជំនួញដែលបានក្លាយទៅជាប្រធានាធិបតីរូបនេះ។ ហើយការធ្លាក់ចុះនូវប្រជាប្រិយភាពរបស់លោក ក៏បានជំរុញឲ្យមានការខ្វែងគំនិតគ្នាផងដែរ ក្នុងគណបក្សរបស់លោក។

សេចក្ដីស្នើច្បាប់ថវិកាដែលបញ្ចូលអាទិភាពអភិបាលកិច្ចសំខាន់ៗរបស់លោក ស្ទើរតែឆ្លងមិនផុតសភា ដោយទទួលបានសំឡេងគាំទ្រយ៉ាងស្ដួចស្ដើង កាលពីថ្ងៃទី១០ ខែមេសា ប៉ុន្តែច្បាប់នោះទទួលបានការអនម័ត បន្ទាប់ពីប្រធានសភា លោក Mike Johnson បន្តការចរចារដ៏តានតឹងជាមួយសមាជិកបក្សសាធារណរដ្ឋប្រហែល ២០នាក់ដែលជំទាស់ និងក្រោយពីលោក Trump បានព្រមានពួកគេឲ្យ «បញ្ឈប់ការទាមទារការចាប់អារម្មណ៍ ហើយបំពេញកិច្ចការរបស់ខ្លួន»។ ទោះយ៉ាងណាក្ដី សមាជិកគណបក្សសាធារណរដ្ឋ ២រូប គឺលោក Thomas Massie នៅរដ្ឋ Kentucky និងលោកស្រី Victoria Spartz នៅរដ្ឋ Indiana បានចូលរួមប្រឆាំងច្បាប់នេះជាមួយគណបក្សប្រជាធិបតេយ្យ។

ជាការអាម៉ាស់មួយទៀត សម្រាប់លោកប្រធានាធិបតី សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋចំនួន ៧រូប បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ ដែលនឹងគ្រប់គ្រងអំណាចប្រធានាធិបតីលើពន្ធគយ។ រដ្ឋធម្មនុញ្ញចែងថា អង្គនីតិបញ្ញត្តិ ពោលគឺមិនមែនអង្គនីតិប្រតិបត្តិនោះទេ ត្រូវគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល។

ហើយជាបញ្ហាប្រឈមមួយផ្សេងទៀត ក្រុមអ្នកតស៊ូមតិផ្នែកច្បាប់ដែលមាននិន្នាការអភិរក្សនិយម បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងយុត្តិកម្មនៃពន្ធគយរបស់លោក Trump ដោយអះអាងថា «ការអនុវត្តពាណិជ្ជកម្ម និងសេដ្ឋកិច្ចបរទេស បានបង្កើតជាភាពអាសន្នជាតិ»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm