វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានរៀបចំសម្អាតទីធ្លាវត្ត និងតុបតែងលម្អត្រៀមអបអរឆ្នាំថ្មី

2025/04/11 11:00:33 pm        104

ភ្នំពេញ ៖ វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានរៀបចំសម្អាតទីធ្លាវត្ត និងតុបតែងលម្អ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥។

​ភិក្ខុសន្តិបាលោ ស្រឿន អូន គង់នៅវត្តព្រះបារមីវង្គតបុរី រាជធានីភ្នំពេញ មានថេរដីកាប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មិនមែនរៀបចំត្រឹមតែវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែមួយនោះទេ គឺរៀបចំពិធីទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទន្ទឹមនឹងក៏មានព្រះសង្ឃ ពុទ្ធបរិស័ទ សិស្ស និសិ្សត ដែលអាស្រ័យគង់នៅក្នុងវត្ត បានជួយរៀបចំសម្អាតបរិស្ថាន រៀបចំចងនូវបដាទង់ជ្វាលា ទង់ជាតិ ទង់សាសនា ដើម្បីចូលរួមរៀបចំវត្តអារាម ឲ្យមានសោភណ្ឌភាព ដើម្បីទទួលពុទ្ធបរិស័ទ មកពីទីឆ្ងាយ ទីជិត ចូលរួមធ្វើបុណ្យធ្វើទាន តាមសទ្ធាជ្រះថ្លារៀងខ្លួន។ ដូច្នេះវត្តព្រះបារមីវង្គតបុរី ក្រោមការដឹកនាំរបស់ព្រះសក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្ត បានខិតខំទាំងការកសាងវត្តអារាម ឲ្យស័ក្តិសមជាបូជនីយដ្ឋាន សម្រាប់ពុទ្ធមាមកជន ចូលមកធ្វើបុណ្យ ធ្វើទាន និងជួយទាំងផ្នែកធនធានមនុស្ស ព្រមទាំងប្រារព្ធនូវកម្មវិធីទាក់ទងនិងព្រះពុទ្ធសាសនាផ្សេងៗទៀតផងដែរ។

ចំណែកបងប្អូនប្រជាពលរដ្ឋ ញោមញាតិ ពុទ្ធបរិស័ទ បាននាំយកចង្ហាន់ និងគ្រឿងបរិក្ខារផ្សេងៗមកប្រគេនព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្គតបុរី និងវត្តទឹកថ្លា បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ បាននាំយកចង្ហាន់ ទេយ្យទានមកប្រគេនព្រះសង្ឃ និងបង្សុកូល ជូនបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាការតបស្នងសងគុណ និងដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួរស្តី ជ័យមង្គលមហាប្រសើរ។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ។ ពិធីនេះប្រារព្ធឡើងដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មីស្របតាមប្រពៃណីជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ប្រព្រឹត្តទៅតាម ដំណើរសង្ក្រាន្តដូចតទៅ៖ ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មហាសង្ក្រាន្ត ម៉ោង ៤:៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំម្សាញ់ សប្តស័ក, ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃវ័នបត និងថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃឡើងស័ក គម្រប់៣ថ្ងៃ ស្រេចបរិបូណ៌ ចូលឆ្នាំម្សាញ់ សប្តស័ក៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm