ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងរថយន្ត អ្នកបើកបរ តាមគោលដៅចេញដំណើរនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល០៦ ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ “ជិះដោយមិនបង់ប្រាក់”។
សូមបងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងសាធារណៈជិះទៅស្រុកកំណើត៖
-ជិះដោយមិនបង់ប្រាក់
-ជិះដោយមិនតម្រូវឱ្យមានការចុះឈ្មោះ
-ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬឯកសារផ្សេងៗ។
សូមអញ្ជើញបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណៈ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។
(ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមអញ្ជើញស្គេន QR ឬចុចលើ https://heylink.me/PPCITYBUS/ ដែលបានជូនភ្ជាប់នៅខាងក្រោម)៕












